Sony ប្រាប់មូលហេតុដាក់រន្ធកាសលើ Xperia 1 II ឡើងវិញ

  • 2020-06-11 08:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ Sony Xperia 1 II ឃើញ​មាន​ការ​នាំ​យក​មក​វិញ​នូវ​រន្ធ​ដោត​កាស​ 3.5mm ក្រោយ​ពី​ក្រុមហ៊ុន​បាន​ដក​រន្ធ​​កាស​ប្រភេទ​នេះ​លើ​ Flagship ដែល​ចេញ​នៅ​ឆ្នាំ ២០១៨ និង ២០១៩ ពោល​ចាប់​ស៊េរី Xperia XZ2 មក​ដល់ Xperia 1។

ថ្នាក់​ដឹក​នាំ Sony មួយ​រូប​ឈ្មោះ​ Uke Ikeda បាន​ប្រាប់​ដល់​សារព័ត៌មាន Engadget Japan អំពី​ហេតុផល​នៃ​ការ​នាំ​យក​រន្ធ​កាស​មក​វិញ​ថា ៖ "ហេតុផល​ដែល​នាំ​យក​រន្ធ​កាស 3.5mm ត្រឡប់​មក​វិញ​ លើ Xperia 1 II គឺ​កើត​ចេញ​ពី​គំនិត​តែ​មួយ​ពេល​យើង​អភិវឌ្ឍន៍ Xperia 1 ដែល​​ការ​គិត​គឺ «ផ្ដល់​ជូន​ស្មាតហ្វូន​ដែល​មនុស្ស​នឹង​ចូល​ចិត្ត»​”។ លោក Ikeda បាន​បន្ថែម​ថា​ Sony ក៏​មាន​​ការ​យល់​ឃើញ​ថា​រន្ធ​កាស​នេះ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​កម្សាន្ត​ ដូច​ជា​ការ​ទស្សនា​វីដេអូ និង​ការ​លេង​ហ្គេម​ជា​ដើម។

លោក Ikeda ក៏​បាន​ប្រាប់​អំពី​មូលហេតុ​ដែល Sony សម្រេច​ចិត្ដក​រន្ធ​កាស 3.5mm ពី​ Flagship ​ចាប់​ពី​ស៊េរី Xperia XZ2 ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​ចង់​​​ពង្រឹង​លើ​ការ​ឌីហ្សាញ​នៃ​ស្មាតហ្វូន និង​ដោយ​ហេតុផល​ថា​កាស​ស្ដាប់​ឥត​ប្រើ​ខ្សែ​កាន់​តែ​មាន​ភាព​ពេញ​និយម៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង