Xiaomi បញ្ចេញលក់ Redmi K30 Pro ប្រភេទ RAM 12GB ភ្លាម បញ្ចុះតម្លៃភ្លែត!

  • 2020-06-12 01:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​លក់ Redmi K30 Pro ដែល​មាន​ RAM ទំហំ ១២GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ១២៨GB។ ម៉ូដែល​ថ្មី​នេះ​មាន​លក់​តាម​រយៈ Xiaomi Mall, JD.com និង​ហាង​លក់​រាយ​ផ្លូវ​ការ​របស់ Xiaomi ដែល​មាន​លក់​បញ្ចុះ​តម្លៃ​ក្នុង​តម្លៃ​ប្រមាណ ៤២៤​ដុល្លារ ខណៈ​តម្លៃ​ដើម​គឺ​ប្រមាណ ៥២៣​ដុល្លារ។

Xiaomi និយាយ​ថា​ការ​បន្ថែម​ទំហំ RAM នេះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ Multitasking របស់​ស្មាតហ្វូន និង​បង្កើន​ប្រតិបត្តិការ​ពេល​លេង​ហ្គេម​ផង​ដែរ។ ក្រៅ​ពី​​បន្ថែម RAM ចំណុច​ផ្សេងៗ​ទៀត​នៅ​រក្សា​ដូច​ដើម ពោល​មាន​អេក្រង់​ទំហំ ៦,៦៧អ៊ីញ ប្រភេទ Super AMOLED, ឈីប Snapdragon 865 និង​ថ្ម​ទំហំ ៤៧០០ mAh ដែល​អាច​សាក​ល្បឿន ៣០វ៉ាត់។

កាមេរ៉ា Selfie មាន​បង្កប់​ក្នុង​តួ​ខ្លួន​ដែល​មាន​ទំហំ ២០MP ហើយ​កាមេរ៉ា​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP, កាមេរ៉ា Telephoto ទំហំ ៥MP អាច​ Zoom Optical 2x, កាមេរ៉ា Ultrawide ទំហំ ១៣MP និង​ Sensor វាស់​ជម្រៅ​មួយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង