រំឭក​​អនុស្សាវរីយ៍​ថត​រឿង "ស៊ុនអ៊ូខុង" កម្សត់​កម្រ ​កាល​ពី​ឆ្នាំ ១៩៨៦

  • 2020-06-29 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីជាង ៣០ឆ្នាំ​មុន ភាពយន្ត "ស៊ុនអ៊ូខុង" ស៊េរី​ឆ្នាំ ១៩៨៦ បាន​ក្លាយ​ជា​រឿង​ភាគ​មួយ​ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​យុវភាព​របស់​មនុស្ស​ជា​ច្រើន។

ពេល​វេលា​ពិត​ជា​មិន​ចាំ​អ្នក​ណា​ពិត​មែន ទើប​តែ​មើល​ថ្ងៃ​​មុន​សោះ រឿង​ភាគ "Journey To The West” បាន​ចេញ​ចាក់​ផ្សាយ​​បានជាង ៣០ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ​នេះ បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន​ច្រើន តួ​សម្ដែង​មិន​​ចាំ​បាច់​ត្រូវ​ថត​គ្រប់​ឈុត​ឆាក​នោះ​ទេ។ ផ្ទុយ​មក​វិញ កាល​ពី​សតវត្ស​មុន ដោយ​សារ​តែ​ថវិកា​នៅ​មាន​កម្រិត​គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​នៅ​មាន​ភាព​អន់​ថយ ដូច​នេះ​ហើយ​​គ្រប់​តួ​សម្ដែង​ទាំង​អស់​​ត្រូវ​ថត​គ្រប់​ឈុត​ដោយ​ខ្លួន​ឯង។   អ្នក​ថត​រឿង Zhang Bo An បាន​ចែក​រំលែក​រូបភាព​​ក្រៅ​ឆាក​របស់​រឿង "Journey To The West” នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន កាលពីឆ្នាំ២០១៧ ក្នុងខួបគម្រប់ ៣០ឆ្នាំគត់​នេះ​រឿងនេះ។ អ្នកគាំទ្រ​មួយ​ចំនួន​បាន​បាន​បញ្ចេញ​មតិ​ថា ពួក​គេ​ឥលូវ​មាន​គ្រួសារ​និង​កូន​អស់​ហើយ​ តែ​នៅ​តែ​មើល​រឿង​ភាគ​មួយ​នេះ នៅ​ពេល​ទំនេរ ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​កុមារភាព​ដែល​​ធ្លាប់​អង្គុយ​មើល​ទូរទស្សន៍​ស​ខ្មៅ​ជាមួយ​អ្នក​ជិត​ខាង។

សូមទស្សនា​រូបភាពក្រៅឆាកទាំងនោះ ដូចខាងក្រោម៖

o1-2939-1454328149

ng-4467-1454330773

 

o6-6317-1454328151

 

o7-9341-1454328151

 

dau-8933-1454328148

មើម​យិនស៊ិន​ត្រូវ​ឆ្នៃ​ឡើង​ពី​ប៉ិកគក់

 

o3-3678-1454328150

 

o9-4312-1454328152

 

o4-9262-1454328150

 

o5-3831-1454328150

 

o10-1776-1454328152

ដោយ​សារ​តែ​ពេល​នោះ ភាពយន្ត​មិន​ត្រូវ​បាន​ផលិត​ច្រើន​ដូច​សព្ច​ថ្ងៃ ដូច​នេះ​ហើយ ប្រជាជន​បាន​សំរុក​ទៅ​មើល​គេ​ថត​នៅ​ពេល​ក្រុម​ការងារ​ចុះ​ទៅ​ថត​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ពួក​គេ។

អត្ថបទ៖ សុវណ្ណផៃ