មាន​ដំណឹង​ថា ពេជ្រ សោភា ឥឡូវ រក​ស៊ី​កាន់​តែ​ធំ​ទៅ​ៗ​ហើយ​ឥឡូវ!

  • 2020-07-01 07:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ហង្សមាស ពេជ្រ សោភា ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​កាន់​តែ​ហក់​លោត​ខ្លាំង ដោយ​នៅ​ពេល​នេះ​មាន​ដំណឹង​ថា នាង​បាន​បោះ​ទុន​រាប់​សែន​ដុល្លារ ធ្វើ​ជា​អ្នក​ចែក​ចាយ​ផលិតផល​ថែ​រក្សា​សម្រស់​ផ្ដាច់​មុខ​មួយ ក្រោយ​ពី​នាង​លឺ​ពាក្យ​មើល​ស្រាល​មួយ​ចំនួន​ចំពោះ​មនុស្ស​នៅ​ក្នុង​ស្រុក។

តាម​ព័ត៌មាន ពេជ្រ សោភា បាន​នាំ​យក​ផលិត​រក្សា​សម្រស់​មួយ​ប្រភេទ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ពី​គ្លីនិក វ៉ុនជីន មក​ចែក​ចាយ​ផ្ដាច់​មុខ​នៅ​ស្រុក​ខ្មែរ។​តារា​ហង្សមាស​រូប​នេះ​មិន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ដែល​នាង​ធ្វើ​វិនិយោគ​នេះ​ទេ ប៉ុន្តែ​តាម​អ្នក​ដែល​រក​ស៊ី​ផ្នែក​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ការ​ចំណាយ​ដល់​ទៅ​រាប់​សែន​ដុល្លារ​ឯណោះ​ព្រោះ​ការ​កុម្ម៉ង់​ទិញ​ដឹក​តាម​កប៉ាល់​គឺ​ក្នុង​មួយ​មុខ​ៗ​ដល់​ទៅ​រាប់​ពាន់​ដើម។

ចំពោះ​បញ្ហា​នេះ សោភា បាន​បញ្ជាក់​ថា គឺ​ជា​ការ​ពិត​ដែល​ថា នាង​បាន​ទិញ​សិទ្ធិ​នាំ​ចូល​មក​ចែក​ចាយ​ផ្ដាច់​មុខ​ក្នុង​ប្រទេស​កម្ពុជា​នូវ​ផលិតផល​សម្រស់​ពី​គ្លីនិក​ខាង​លើ។នាង​ថា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ទម្រាំ​តែ​នាង​ទទួល​បាន​សិទ្ធិ​ជា​ដៃគូ​ចែកចាយ​លក់​បន្ដ​មួយ​នេះ ពោល​​គឺ​នាង​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ខាង​ភាគី​កូរ៉េ​ជា​ច្រើន​ខែ​មក​ហើយ។

តារា​ស្រី​លើក​ឡើង​ថា ការងារ​នេះ មិន​មែន​ថា មាន​លុយ​ហើយ​អាច​ទៅ​ទិញ​ផលិត​ផល​របស់​គេ​មក​លក់​បាន​នោះ​ទេ ប៉ុន្ដែ​គេ​ត្រូវ​ការ​ទំនុក​ចិត្ត​ជា​ធំ ព្រោះ​គេ​ខ្លាច​អ្នក​ចែក​ចាយ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់​គេ។ ចំណុច​នេះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​តូច​ចិត្ត ក្នុង​នាម​ជា​ជនជាតិ​កម្ពុជា​ម្នាក់​រស់​នៅ​ក្នុង​ស្រុក ហើយ​បាន​ដាក់​ចិត្ត​ដាក់​កាយ តាម​ទិញ​ផលិតផល​នោះ​ឲ្យ​បាន។

សោភា បន្ត​ថា ទម្រាំ​ដាច់​ចិត្ត​ហក់​មក​ធ្វើ​ជំនួញ​នេះ គឺ​មិនមែន​លំ​ៗ​ទេ គឺ​នាង​បាន​ទៅ​លួច​រៀន​សូត្រ​ពី​មូលដ្ឋាន​គ្រឹះ​សំខាន់​ៗ​ផ្នែក​ធ្វើ​ជំនួញ​នេះ​អស់​រយៈ​ពេល​ដល់​ទៅ​៥​ខែ​ឯណោះ​រហូត​ដល់​នាង​យល់​ដឹង​ច្រើន​ពី​ការងារ​ក្រៅ​សិល្បៈ​មួយ​នេះ ទើប​សម្រេច​ចិត្ត​ទៅ​ជួប​ចរចា​ជាមួយ​ខាង​កូរ៉េ ហើយ​ក្រោយ​ពី​ព្យាយាម​ជា​ច្រើន​លើក ទី​បំផុត​នាង​ក៏​អាច​ធ្វើ​បាន​មែន ដោយ​គេ​ព្រម​លក់​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​នៅ​កម្ពុជា​ឲ្យ​នាង​ហើយ។

តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​ដដែល ឥវ៉ាន់​របស់​នាង​នឹង​មក​ដល់​ក្នុង​ស្រុក​នា​ពេល​ឆាប់​ៗ​នេះ ប៉ុន្ដែ​នាង​មិន​មាន​គម្រោង​ធ្វើ​ពិធី​សម្ពោធ​អ្វី​នោះ​ទេ គ្រាន់​តែ​ថា​នាង​នឹង​បើក​ហាង​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់​ព័ន្ធ​តាម​ក្រិត​ក្រម​ច្បាប់​ទាំង​អស់៕

អត្ថបទ៖ ទារិកា