ឡូហ្គោ SEA Games 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ត្រូវ​បាន​ឯកភាព​ទាំង​ស្រុង​ហើយ

  • 2020-07-02 11:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្លាក​សញ្ញា​ និង​និមិត្ត​សញ្ញា​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២ ឆ្នាំ២០២៣ ត្រូវ​បាន​ឯកភាព​ទាំង​ស្រុង​ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម​ វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា Sea Game 2023 (CAMSOC)។

ក្រោយ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ឆមាស​ទី១ ឆ្នាំ​២០២០ របស់ CAMSOC ឯកឧត្ដម វ៉ាត ចំរើន បាន​មាន​ប្រសាសន៍​ថា ក្នុង​កិច្ចប្រជុំ​នេះ​បាន​សម្រេច​ឯកភាព​ទាំង​ស្រុង​លើ​ស្លាកសញ្ញា និង​និមិត្តសញ្ញា ចំណែក​ឯ​បាវចនា​របស់​ Sea Game ឆ្នាំ២០២៣​វិញ ឯកភាព​ជា​គោលការណ៍ តែ​នៅ​កែ​តម្រូវ​តិច​តួច។

ឯកឧត្ដម​បាន​បន្ថែម​ថា កិច្ចប្រជុំ​នេះ​ក៏​បាន​សម្រេច​ឲ្យ​រៀបចំ​ពិធី​រាប់​ថយ​ក្រោយ​ចំនួន ១ពាន់​ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ២០២០ រហូត​ដល់​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២៣។

សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ឆមាស​ទី១ ឆ្នាំ២០២០ របស់ CAMSOC ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្ត ដែលជាអនុប្រធាន និងប្រធានគណៈកម្មការជំនាញទាំងអស់៕

រូប​ភាព​ទំព័រ​ហ្វេសប៊ុក៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា Sea Game 2023

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី