ការប្រគំតន្ត្រីទោលលើកដំបូងរបស់សិល្បករ All3rgy រៃអង្គាសថវិកាសាងសង់បណ្ណាល័យ

  • 2026-08-21 08:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រគំតន្ត្រី All3rgy Symphony of Hearts Charity Concert គឺជា​ការប្រគំតន្ត្រីទោលលើកដំបូងរបស់សិល្បករ All3rgy ដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីការលក់សំបុត្រ និងការបរិច្ចាគ ដើម្បីសាងសង់បណ្ណាល័យសម្រាប់សិស្សានុសិស្សនៅ វិទ្យាល័យធាយ ស្ថិតក្នុងភូមិស្នេហ៍ ខេត្តព្រៃវែង ដែលជាស្រុកកំណើត និងទីកន្លែងដែលលោកបានធំធាត់ និងសិក្សា។

បច្ចុប្បន្ន សិស្សានុសិស្សនៅវិទ្យាល័យធាយកំពុងប្រឈមនឹងការខ្វះខាតបណ្ណាល័យដែលមានអនាម័យ និងផាសុខភាពសម្រាប់ការសិក្សា ដោយត្រូវប្រើប្រាស់បន្ទប់រៀនជាបណ្ណាល័យបណ្ដោះអាសន្ន។ លើសពីនេះ កង្វះខាតសៀវភៅសិក្សាទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក៏ជាបញ្ហាសំខាន់មួយដែលប៉ះពាល់ដល់ឱកាសសិក្សា និងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សផងដែរ។

សូមទស្សនាវីដេអូ

អត្ថបទថ្មី