ផ្សារទំនើបដ៏ធំមួយ​​ ទៅ​បើកសាខា​នៅក្រុងកំពត ថែមទាំងមានប្រូម៉ូសិន​កប់ៗទៀត!

  • 2020-07-05 03:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ផ្សារទំនើបហ៊្វែរផ្លាស បានបើកសម្ពោធសាខាទី២ របស់ខ្លួនដែលមានទីតាំងស្ថិតនៅទីរួមខេត្តកំពត។

ផ្សារទំនើបហ៊្វែរផ្លាស សាខាថ្មីនេះ មានលក់ទំនិញរាយទូទៅជាង ៦០០០មុខ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាសសូភើរម៉ាឃីត ចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់។ លើសពីនេះទៅទៀតផ្សារទំនើបនេះ ក៏​បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។ ផ្សារទំនើប ហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។

គួរបញ្ជាក់ថាការបើកសម្ពោធផ្សារទំនើបហ៊្វែរផ្លាស សាខាទី២ នេះផងដែរ ដោយសារតែមានតំរូវការទីផ្សារ និងការពង្រីកអាជីវកម្មពីភ្នំពេញមកកាន់បណ្តា​ខេត្តនានា។

កាន់តែពិសេស អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយៈ​ប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែល​ផ្សារ​ទំនើប​ បានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់លោកអ្នក។ លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួនពីរ គឺ៖

ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយៈ​ទូរសព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២។

ទីតាំងទី២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរសព្ទ 095 555 120 ។

សម្រាប់​សាខាខេត្តកំពតនេះ គឺ​មានការផ្តល់ជូនប្រម៉ូសិនពិសេសពេញមួយខែ ចាប់ពីថ្ងៃទី ០៤ រហូតដល់ ថ្ងៃទី ៣០ ខែកក្កដា ២០២០។ រួសរាន់ឡើង ដើម្បីកុំ​ឲ្យ​ឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕

អត្ថបទពេញនិយម