Beckham បង្ហោះវីដេអូ និង​សារ​ដ៏ផ្អែមល្ហែម ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍

  • 2020-07-05 04:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Backham និងភរិយា Victoria បាន​ប្រារព្វ​​រួប​អាពាហ៍ពិពាហ៍ គម្រប់ ២១ឆ្នាំ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយ​បាន​បង្ហាញ​បង្ហោះ​វីដេអូ និងសារ​ដ៏ផ្អែមល្ហែម រំលឺកទៅដល់ថ្ងៃដំបូង​ដែល​ខ្លួន​លង់ស្នេហ៍ភរិយា។

នៅលើ Instagram របស់ខ្លួន បុរស​សង្ហា​វ័យ ៤៥ឆ្នាំ បានសរសេរថា៖ "កាលពី ២៣ឆ្នាំមុន ខ្ញុំបានអង្គុយ​ក្នុង​បន្ទប់​ជាមួយ Gary Neville (មិត្តរួមក្រុមបាល់ទាត់) ហើយ​ក្រុម Spice Girls កំពុង​សម្ដែង​ក្នុង​ទូរទស្សន៍។ ខ្ញុំ​បានងាកក្រោយ រួចប្រាប់គាត់ (Gary Neville) ថា ​ខ្ញុំ​ចូលចិត្ត​ម្នាក់ស្រី​ដែល​ពាក់អាវ​ខ្មៅ។ គ្មានអ្នកណាស្មានដល់ទេ ថាកន្លងហួសជាច្រើនឆ្នាំ ខ្ញុំ និងម្នាក់ស្រីនោះ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ២១ឆ្នាំ និងមានកូនដ៏គួរឲ្យស្រលាញ់ និងល្អឥតខ្ចោះ ដល់ទៅ ៤នាក់។ អរគុណអូនសម្លាញ់! រីករាយថ្ងៃ Anniversary! បងស្រលាញ់អូន!"។

សូមបញ្ជាក់ថា Beckham និងភរិយា បានរៀបការជាមួយគ្នា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៩ ក្រោយទាក់ទង​គ្នាជិត ២ឆ្នាំ។ ពេលនោះ Beckham ជា​កីឡាករ​ក្រុម Manchester United ចំណែក Victoria ជាសមាជិក​ក្រុម​ចម្រៀង Spice Girls៕