ក្រុមហ៊ុនមេ TikTok រំពឹងថាខាតលុយ ៦ពាន់លានដុល្លារ ព្រោះឥណ្ឌា

  • 2020-07-06 03:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​របស់​សារព័ត៌មាន​ Caixin បាន​ឲ្យ​អះអាង​ថា ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុន​មេ​របស់ TikTok រំពឹង​ទុក​ថា​នឹង​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​ខ្ទង់ ៦​ពាន់​លាន​ដុល្លារ ព្រោះ​តែ​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល​ឥណ្ឌា​លើ​កម្មវិធី​របស់​ខ្លួន។

​ក្រៅ​ពី TikTok ​កម្មវិធី​មួយ​ទៀត​​របស់​ក្រុមហ៊ុន ByteDance ​​ឈ្មោះ​ថា​ Helo ក៏​ស្ថិត​ក្នុង​ចំណោម​កម្មវិធី​ទាំង​ ៥៩ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ហាម​ឃាត់​ឈប់​ឲ្យ​ប្រើ​ផង​ដែរ។ Helo ជា​កម្មវិធី​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​​ខ្លាំង​មួយ ដែល​មាន​ជម្រើស​ភាសា​ជា​ច្រើន។

គួរ​រំឭក​ថា​ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើន ពាក់ព័ននឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង៕​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

បិទ