ប្រធាន​ក្លឹប Barca យល់​ថា ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩​មក VAR មិន​យុត្តិធម៌​សោះ​

  • 2020-07-06 12:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Joseph Maria Bartomeu បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រោយ​ពី​មាន​ជំងឺ​កូវីដ-១៩​មក ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR ហាក់​មិន​មាន​យុត្តិធម៌​សោះ​ ដោយសារ​ចេះ​តែ​លម្អៀង​លើ​ក្រុម​ដដែល​ៗ​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​សោះ ដោយសារ​តែ​យើង​មាន​លីគ​ល្អ​ជាង​គេ​លើ​លោក​ហើយ តែ​ក្រោយ​ពី​មាន​កូរ៉ូណាវីរុស​មក VAR លែង​យុត្តិធម៌​បាត់​ " ។

លោក​បាន​បន្ត​ថា៖ " VAR បាន​ផ្លាស់​ប្ដូរ​លទ្ធផល​ការ​ប្រកួត ហើយ​វា​តែងតែ​លម្អៀង​លើ​ក្រុម​ដដែល​រហូត​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​បាន​ពិភាក្សា​ដេញដោល​គ្នា​អំពី​ ភាព​សុក្រឹត​របស់​អាជ្ញាកណ្ដាល និង​ប្រព័ន្ធ VAR ហើយ​មាន​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា ប្រព័ន្ធ​អាជ្ញាកណ្ដាល​ចេះ​តែ​លម្អៀង​លើ​ក្រុម​មួយ​រហូត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី