អ្នកគាំទ្រប្រមូល​ភស្តុតាងបានមិនចេះតិច ក្រោយ Jennie និយាយថាមិនដែលពាក់ពណ៌ក្រហម

  • 2020-07-08 03:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​ភាគ​ទី​មួយ​នៃ​កម្មវិធី​ "24/365 with BLACKPINK” របស់​ក្រុម​ BLACKPINK ផ្ទាល់ សមាជិក​ម្នាក់ៗ​បាន​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន​មុន​ការ​វិល​ត្រឡប់​ជា​មួយ​បទ​ចម្រៀង​ថ្មី។

ពេល​ដល់​វគ្គ​ Jennie ​គេ​បាន​បង្ហាញ​អំពី​សកម្មភាព​របស់​នាង​ដែល​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​របស់ Gentle Monster ជា​ម៉ាក​យីហោ​មួយ​ដែល​ Jennie បាន​សហការ​ជា​មួយ​កាល​ពី​ថ្មីៗ​នេះ។ ក្រោយ​ពី​ចប់​កម្មវិធី Jennie និង​មិត្តភ័ក្ដិ​រួម​ជា​មួយ​អ្នក​តុបតែង​ខ្លួន​ឈ្មោះ​ Min Hui បាន​ដើរ​មើល​ហាង​សំលៀកបំពាក់​ជា​ច្រើន ដើម្បី​ពិនិត្យ​មើល​ទំនោរ​សំលៀកបំពាក់​​ពេញ​និយម​ថ្មី​សម្រាប់​ការ​វិល​ត្រឡប់​របស់​ខ្លួន។ ពេល​ដើរ​មើល​ចុះ​ឡើង Jennie បាន​ប្រទះ​ឃើញ​រ៉ូប​ពណ៌​ក្រហម​មួយ ហើយ​បាន​និយាយ​ថា "ខ្ញុំ​អត់​ពាក់​ពណ៌​ក្រហម​ទេ” ហើយ​ Min Hui ក៏​បាន​ឆ្លើយ​តប​ថា "ហ្នឹង​ហើយ អ្នក​មិន​ដែល​ពាក់​ពណ៌​ក្រហម​ទេ” ក្រោយ​មក​ទៀត Jennie តប​បន្ថែម​ថា "មិនដែលសោះ”។

ភ្លាមៗ​ក្រោយ​ពី​អ្នក​គាំទ្រ​​ឮ​ការ​លើក​ឡើង​របស់ Jennie ពួក​គេ​បាន​ធ្វើ​ការ​ចំអន់ Jennie ភ្លែតៗ​ ដោយ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ Jennie ស្លៀក​សំលៀកបំពាក់​ពណ៌​ក្រហម ហើយ​បាន​ភ្ជាប់​ជា​មួយ​ Caption ​ឌឺដង​បែប​​កំប្លែង​ថា "ហ្នឹង​ហើយ! មិន​ដែល​សោះ”។ ទស្សនា​រូបភាព​​ខាង​ក្រោម ៖​​​​​​​​

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ សុខហេង