ទីលាន​ប្រកួត​ Ajax បាន​ក្លាយ​ជា​ ភោជនីយដ្ឋាន​សម្រាប់​អ្នក​គាំទ្រ

  • 2020-07-09 14:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Ajax បាន​ប្រែ​ក្លាយ​ទីលាន​ប្រកួត​របស់​ខ្លួន​ ទៅ​ជា​ភោជនីយដ្ឋាន​បែប​ប្រណីត​មួយ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។

ការ​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​នេះ​ បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប​ខាង​លើ​ ចូល​ទៅ​កាន់​ទីលាន​ប្រកួត​ ដើម្បី​តែ​ទៅ​ស្រុះ​ស្រូប​អាហារ​ប៉ុណ្ណោះ​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ជាង​ ៦០​ដុល្លារ​ដល់​ទៅ​ ១២០​ដុល្លារ​។

ទោះ​ជា​យ៉ាង​ក្ដី​ អ្នក​គាំទ្រ​ Ajax នៅ​តែ​មិន​អាច​ចូល​រួម​មើល​ការ​ប្រកួត​ដោយ​ផ្ទាល់​ឡើយ​ តែ​ពួក​គេ​អាច​ទទួល​បាន​បទពិសោធន៍​ ចូល​ទៅ​ទស្សនា​ក្នុង​បន្ទប់​ដាក់​សំលៀក​បំពាក់​ និង​បដិសណ្ឋាកិច្ច​នានា​របស់​ក្លឹប​ដោយ​ផ្ទាល់​ តាម​រយៈ​ការ​ទទួល​ម្ហូបអាហារ​នៅ​ក្នុង​ទីលាន​មួយ​នេះ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី