ស្អាត​ស្រាប់​ហើយ ដល់​លេង​ឈុត​នេះ​ទៀត ​នារី​អាកាសចរណ៍​កម្ពុជា​រូប​នេះ ស្អាត និង​មាន​មន្ត​ស្នេហ៍​ខ្លាំង​!

  • 2020-07-10 08:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហេង សុជាតា គឺ​ជា​នារី​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​មួយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សម្រស់​ស្រស់​សោភា គួរ​ឲ្យ​បេតី ហើយ​ជាមួយ​គ្នា​នាង ក៏​ពេញ​និយម​សម្រាប់​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ដែរ។

សុជាតា បាន និង​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Angkor Air អស់​រយៈ​ពេល​ប្រមាណ ៦ឆ្នាំ​មក​ហើយ។ ត្បិត​តែ​បែប​នេះ កញ្ញា ក៏​ជា​សិល្ប​ការិនី​មួយ​រូប​ដែរ ដែល​ពេញ​និយម​ខាង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ដោយ​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ នាង​ធ្លាប់​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ប្រមាណ​ជា ១០​រួច​មក​ហើយ។

ស្ប៉ត​ពាណិជ្ជកម្ម​ទាំង​នោះ​មាន​ដូច​ជា​ស្ប៉ត​របស់​ក្រុមហ៊ុន​ក្រដាស​អនាម័យ សេឡុក ទឹក​បរិសុទ្ធ ប្រូវីដា បុរី​ប៉េង ហួត រួម​ទាំង​វីដេអូ​ចម្រៀង​មួយ​ចំនួន​ទៀត។ ដោយ​ឡែក​ការ​ថត​ភាពយន្ត សុជាតា ថា មិន​ធ្លាប់ និង​ក៏​មិន​ចង់​ដែរ។ "មាន​គេ​ធ្លាប់​ហៅ​ថត​ភាពយន្ត​ដែរ តែ​ខ្ញុំ​ចង់​ថត​តែ​ស្ប៉ត​ពាណិជ្ជកម្ម​ជាង!”។ ហេង សុជាតា ថ្លែង។

ចំពោះ​ហេតុផល ស្រី​ស្អាត​មក​ពី​ខេត្ត​ពោធិ៍សាត់​រូប​នេះ បញ្ជាក់​ថា ភាពយន្ត​ត្រូវ​ការ​ពេល​វេលា​ច្រើន​សម្រាប់​ថត ខណៈ​នាង​មិន​សូវ​មាន​ពេល​ព្រោះ​ជាប់​ការងារ​ជើង​មិន​ជាប់​ដី ជួន​ហោះ​ទៅ​ប្រទេស​នេះ ជួន​ទៅ​ប្រទេស​នោះ។ ដូច្នេះ​ហើយ នាង​ពិត​ជា​មិន​អាច​លៃ​ពេល​សម្រាប់​ផលិតកម្ម​នានា​ពិត​មែន ដោយ​ទទួល​ត្រឹម​តែ​ពេល​ខ្លី ហើយ​នាង​អាច​លៃ​បាន។

សុជាតា ថ្លែង​ថា សម្រាប់​ការងារ​ជា​នារី​អូតេស្ត និង​សិល្បៈ​នាង​ស្រឡាញ់​ដូច​គ្នា។ អីចឹង​ហើយ​ទើប​តែង​តែ​លៃ​ពេល​សម្រាប់​ធ្វើ​ការងារ​ទាំង​ពីរ​ជា​រឿយៗ។ កញ្ញា ហេង សុជាតា បាន និង​កំពុង​ស្ថិត​ក្នុង​វេលា​សម្រាក ព្រោះ​តែ​ការងារ​របស់​នាង​បាន​ផ្អាក ដោយ​សារ ខូវីដ ១៩ ដោយ​ក្នុង​នោះ​ជើង​ហោះហើរ​ទាំង​អស់​ត្រូវ​បាន​បិទ។ ដូច្នេះ​ហើយ នាង​លើក​ឡើង​ថា ប្រសិន​បើ​មាន​ការងារ​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ចូល​មក គឺ​ជា​វេលា​អំណោយ​ផល​មែន​ទែន។

ក្នុង​រយៈ​ពេល​ទំនេរ​នេះ គេ​ឃើញ​នារី បង្ហោះ​រូប​របស់​ខ្លួន​ស្អាត​ៗ​យ៉ាង​ច្រើន ពិសេស​គឺ​ឈុត​ពណ៌​ខ្លាញ់​ក្ដាម វាល​ផ្នែក​ដើម​ទ្រូង ធ្វើ​ឲ្យ​នាង​មើល​ទៅ​ពិត​ជា​មាន​មន្តស្នេហ៍​ខ្លាំង។ តោះ...ទស្សនា​សម្រស់​ដ៏​ស្រស់​សោភា​របស់​នារី​អាកាសចរណ៍​កម្ពុជា​យើង!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម