ច្បាស់ហើយ ថ្ងៃឈប់សម្រាក៥ថ្ងៃ ជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ

  • 2020-07-13 08:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លែងស្រពិចស្រពិលហើយ នៃថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល អំពីការអនុញ្ញាតឲ្យឈប់សម្រាក ៥ថ្ងៃ ជំនួសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះ​ ថ្ងៃឈប់សម្រាក​អាច​នឹងធ្វើឡើង​នៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០។

យោងតាមខ្លឹមសាររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលបានដាក់ស្នើ​ទៅសម្ដេចតេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដោយឈរលើស្មារតីអង្គប្រជុំបានឯកភាព និងសូមគោរពស្នើសុំការសម្រេចគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើចំណុចមួយចំនួនដូចខាងក្រោម៖

  • ទី១. ស្នើកំណត់យកថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។

  • ទី២. ស្នើពន្យារពេលនៃការលិខិតប្រកាសពន្ធ (Tax Filling) សម្រាប់ប្រចាំខែ សីហា ឆ្នាំ ២០២០ ទៅក្រោយថ្ងៃឈប់សម្រាកនេះ។

  • ទី៣. ស្នើឲ្យក្រសួងសុខាភិបាល-ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាជន ក៏ដូចជា ម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តផ្ដាច់ខាតតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលលជំងឺកូវី១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា