​ហួស​ចិត្ត ​Maguire ​ច្រឡំ​ទៅ​ចាប់​ Wan-Bissaka ​ទើប​ធ្វើ​ឱ្យ​មាន​គ្រាប់​ចុង​ម៉ោង

  • 2020-07-14 01:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Southampton ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ក្នុង​លទ្ធផល ​២-២។

​ក្រុម Southampton ​ជា​អ្នក​នាំ​មុខ​មុន​សម្រាប់​ការ​ប្រកួត​នេះ ​ប៉ុន្តែ​ក៏​ត្រូវ Man Utd ​វាយ​បក​វិញ​រហូត​នាំ​មុខ​បាន ២-១ ​នៅ​ត្រឹម​តង់​ទី​១។ ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​បិសាច​ក្រហម​ហាក់​ដូចជា​ថមថយ​កម្លាំង​ច្រើន ហើយ​ក្រុមSouthampton ​វិញ​កាន់​តែ​សម្រុក​ខ្លាំង។ ​លោក Ole ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​សំខាន់​ៗ​ចេញ​នៅ​តង់​ទី​២​នេះ ​ហើយ​ក៏​របូត​គ្រាប់​បាល់​នៅ​នាទី​៩០+ ​តែ​ម្ដង ធ្វើ​ឱ្យ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ២-២។

​សម្រាប់​អ្នក​គាំទ្រ​វិញ​ក្នុង​ការ​ប្រកួត​ជា​ពិសេស​គ្រាប់​បាល់​ទី​២​របស់ Southampton ​តែ​ម្ដង គឺ​ពួកគេ​ហួស​ចិត្ត​នឹង​ប្រធាន​ក្រុម Maguire ជា​ខ្លាំង។ ​ដោយ​បាល់​ជ្រុង​១​គ្រាប់​ដែល​ចូល​ទី​នោះ គឺ​អតីត​កីឡាករ Leicester City ​រូប​នេះ ​បែរ​ជា​ច្រឡំ​ទៅ​តាម​បិទ​មិត្ត​រួម​ក្រុម Wan-Bissaka ​ទៅ​វិញ ​ហើយ​ទុក​ឱ្យ​Lindelof ​បិទ​កីឡាករ​ក្រុម ​Southampton ​ដល់​ទៅ​៣​នាក់​ឯ​ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ