ពេល​ BLACKPINK ឃើញសមាជិក​គ្នាឯង​ តើ​ពួកគេនឹក​ដល់សត្វអ្វី​ខ្លះមុនគេ?

  • 2020-07-14 02:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ផ្ដល់​បទ​សម្ភាស​ខ្លីៗ​កាល​ពី​ពេល​ថ្មីៗ​នេះ​ BLACKPINK បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​ ដោយ​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន។

ឈាន​ដល់​សំណួរមួយ​ដែល​សួរ​ថា​ ពេល​នឹក​ដល់​សត្វ​ តើ​សមាជិក​ម្នាក់ៗ​សម​នឹង​តំណាង​ឲ្យ​សត្វ​អ្វី​ខ្លះ? ចម្លើយ​មាន​ដូច​តទៅ៖

១. Jisoo

សមាជិក​រួម​ក្រុម​លើក​ឡើង​ថា​ Jisoo តំណាង​ឲ្យ​សត្វ​ទន្សាយ​ ក៏ព្រោះ​តែ​នាង​មាន​ចរិត​រួសរាយពីធម្មជាតិ និង​គួរ​ឲ្យស្រឡាញ់។ ក្រៅពីនេះ​ រឿង​ពិត​មួយ​ក៏ត្រូវ​បាន​ទម្លាយ​ថា​ Jisoo ថែម​ទាំង​អាច​ធ្វើ​ត្រាប់​តាម​កូនទន្សាយ​បានទៀតផង។

២. Lisa

ងាយស្រួល​ណាស់​ពេល​ឃើញ​ Lisa ភ្លាម​ សត្វ​ដែល​គេ​នឹក​ដល់​មុនគេ​គឺ ឆ្មា។ គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ នេះ​ក៏ព្រោះ​តែ​នាង​ជា​មនុស្ស​ស្រឡាញ់​ឆ្មា​ស្រាប់​ ហើយ​មាន​ឆ្មា​ចិញ្ចឹម​ដល់ទៅ​ ៤ក្បាលទៀត។

៣. Rosé

Rosé តំណាង​ឲ្យ​សត្វ​កំប្រុក។ នាង​មាន​ចរិត​ Cute តាំងពី​ដើម​មក​ និង​តែង​ស្រស់ស្រាយ​ រហ័សរហួនជានិច្ច ដូចនេះ​វា​ជា​ចម្លើយស័ក្ដិសមបំផុត។

៤. Jennie

សម្រាប់ Jennie ដូចជា​មិន​អាច​តំណាង​ឲ្យ​សត្វ​ណា​បាន​ទេ តែ​បើ​ប្ដូរ​មក​ជា​មុខម្ហូប​វិញ Jennie នេះ​ហើយ​គឺជា​គៀវ។ ក៏គ្មានអ្វី​ជា​ចម្ងល់​ដែរ នេះ​ក៏ព្រោះ​តែ​មុខ​នាង​គួរ​ឲ្យ​ស្រឡាញ់ និង​ថ្ពាល់ប៉ោង៕

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី