មើល​ចុះ ស្រី​ស្អាត ជា ម៉ារី កាន់​តែ​សិចស៊ី​ក្រោយ​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី

  • 2020-07-14 07:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល ជា ម៉ារី ត្រូវ​បាន​គេ​កត់​សម្គាល់​ពី​ភាព​ខុស​ប្លែក​មួយ​ចំនួន ដោយ​សារ​តែ​នៅ​ពេល​បច្ចុប្បន្ន គេ​ឃើញ​នាង​សិចស៊ី​កាន់​តែ​ខ្លាំង ក្រោយ​ពី​បាន​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​របស់​នាង។

ទិដ្ឋភាព​នេះ ខុស​ពី​តារា​ស្រី​មួយ​ចំនួន​ទៀត​ដូច​ជា ពេជ្រ សូលីកា ជា​ដើម គឺ​នាង​មិន​សូវ​បញ្ចេញ​រូបភាព​ពពោះ​នោះ​ទេ។ ប៉ុន្តែ​សម្រាប់ ម៉ារី វិញ ជា​រឿយ​ៗ​គេ​ឃើញ​នាង​បង្ហាញ​ពី​ស្ថានភាព​របស់​នាង​បច្ចុប្បន្ន​តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​។ តាម​រូបភាព​នោះ គេ​ប៉ាន់​ប្រមាណ​ថា ស្រី​ស្អាត​មាន​គភ៌​ខ្ទង់ ៥-៦ ខែ​ទៅ​ហើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា តារា​ស្រី​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​គេ​នេះ កាន់​តែ​សិចស៊ី​ពេល​ពោះ​កាន់​តែ​ធំ​ដូច្នេះ។

រូបភាព​ជា​ច្រើន​សន្លឹក​ដែល ជា ម៉ារី បង្ហាញ​ប្រិយមិត្ត​នៅ​លើ IG របស់​នាង គឺ​ភាគ​ច្រើន​ជា​ឈុត​ប៊ីគីនី បង្ហាញ​ពី​រាងកាយ​ដ៏​ខ្ពស់ ស្រឡូន និង​ទំហំ​ពោះ ព្រម​ទាំង​សាច់​ស​របស់​នាង។ ជា ម៉ារី បាន​ចូល​រោងការ​ជាមួយ​បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​ឈ្មោះ និន្ទ វិសាល កាល​ពី​ដើម​ខែ​សីហា ២០១៩។ មក​ទល់​នឹង​ពេល​នេះ នាង​បាន និង​កំពុង​ពពោះ​ដំណក់​ឈាម​ដំបូង​របស់​ស្វាមី។

យ៉ាង​ណា មិន​ទាន់​មាន​ដំណឹង​ពិត​ប្រាកដ​ពី​សភាព​គភ៌​របស់ ស្រី​ស្អាត​នៅ​ឡើយ ខណៈ​សាមី​ខ្លួន​នៅ​មិន​ទាន់​អាច​ភ្ជាប់​សុំ​ការ​អធិប្បាយ​បន្ថែម​បាន។ តោះ...ឥឡូវ​មើល​រូបភាព​សិចស៊ី​របស់​អ្នក​ម្ដាយ​វ័យ​ក្មេង​ទាំង​អស់​គ្នា​សិន!!!

រូបភាព៖ IG ម៉ារី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី