Ramos សង្ឃឹម​ថា​ Real នឹង​លើក​ពាន​ La Liga នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ

  • 2020-07-14 11:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារក្លឹប​ Real Madrid កីឡាករ​ Sergio Ramos សង្ឃឹម​​​ថា​ ក្លឹប​របស់​គេ​នឹង​អាច​ធ្វើ​ការ​អបអរ​ លើក​ពាន​ La Liga នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​។

Ramos បាន​និយាយ​ថា​៖" ឥឡូវ​យើង​អត់​ទាន់​ឈ្នះ​ពាន​​ហ្នឹង​មែន​ តែ​ដូច​អ្នក​បាន​ឃើញ​អញ្ចឹង​ កីឡាករ​យើង​​មួយ​ៗ​ខិត​ខំ​លេង​ ចង់​ឈ្នះ​ពាន​ហ្នឹង​ណាស់​ ព្រោះ​ថា​ពាន​នេះ​ដូច​បាន​ក្នុង​ដៃ​របស់​ពួក​យើង​ទៅ​ហើយ​ យើង​ខ្វះ​ពិន្ទុ​តែ​បន្តិច​ទៀត​ទេ​ យើង​នឹង​ឈ្នះ​វា​ហើយ​។"

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" តាំង​ពី​ការ​ប្រកួត​ចាប់​ផ្ដើម​វិញ​ យើង​លេង​ឈ្នះ​រហូត​។ យើង​ខិត​ខំ​ណាស់​រាល់​ថ្ងៃ​ អញ្ចឹង​ហើយ​ សង្ឃឹម​ថា​យើង​នឹង​អាច​ធ្វើ​ការ​អបអរ​ លើក​ពាន​ La Liga នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Real ត្រូវ​ការ​ឈ្នះ​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពាន​ La Liga ក្នុង​រដូវ​កាល​នេះ​។ ​ក្លឹប​នេះ​កំពុង​តែ​ឈាន​មុខ​គេ​ក្នុង​ការ​ប្រកួត​ដោយ​មាន​ ៨៣​ពិន្ទុ​ រីឯ Barca ឈរ​នៅ​លំដាប់​ទី​២​មាន​ ៧៩​ពិន្ទុ ខណៈ​ La Liga នឹង​បិទបញ្ចប់​រដូវកាល​ក្នុង​២ប្រកួត​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី