កំពូល​តារា​ស្រី​ទាំង​ ១២​ ដែល​ប្រើសម្លេង​ច្រៀង​ប្លែក​ខុសគេ និង​ងាយចំណាំបំផុត

  • 2020-07-15 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​ខ្លះ នៅពេល​​អ្នក​ឮបទ​ចម្រៀងថ្មីៗ មិនទាន់​បាន​ដឹង​ចំណងជើង​បទ​នោះ​ផង គ្រាន់​តែ​ឮសម្លេង​អ្នក​ច្រៀង​ អ្នក​ដឹង​បាត់ទៅ​ហើយ​ថា​ជាអ្នកណា? នេះ​ក៏ព្រោះ​តែ​ទឹក​ដម​របស់ពួកគេ​ខុសប្លែក​ពី​អ្នក​ផ្សេងៗ។

តារាចម្រៀង​មួយ​ចំនួន​មាន​សម្លេង​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែសម្លេង​អ្នក​ខ្លះទៀត​មាន​តែ​មួយ​គ្មាន ២​ខុសគេ។ ក៏មិនមែន​មាន​ន័យ​ថា​ទឹកដមពួកគេ​ពីរោះ ឬ​ខ្សោយជាង​អ្នក​ដទៃ​ដែរ តែយ៉ាង​ណា​ពួកគេ​ចេះ​ច្រៀង​ ដោយ​ប្រើរបៀបច្រៀងខុសពី​គេ​ផ្សេង បង្កើតស្ទីល​ប្រចាំ​ខ្លួន​ ​ធ្វើ​ឲ្យ​គ្រប់គ្នា​សរសើរ​ និង​ពិបាក​នឹង​បំភ្លេច​សម្លេង​ពួកគេ​ណាស់។ ពេល​នេះ​សូមបង្ហាញ​ជូន​ ជើង​ខ្លាំង​នារីៗ​ទាំង​ ១២​រូប៖

១. Park Bom

កាល​ 2NE1 នៅ​មិនទាន់​បំបែក​ តួនាទីរបស់​ Park Bom គឺអ្នក​ច្រៀង​នាំមុខ។ សម្លេង​របស់​នាង​អាច​ស្រែក​បាន​ខ្ពស់​បំផុត កម្រ​អ្នក​ទៅ​ដល់ណាស់ ហើយ​ស្ទីល​ច្រៀង​របស់​នាង​ក៏​កម្រ​មាន​អ្នក​ធ្វើ​តាម​បាន​ដែរ។

២. Jessica Jung

អតីត​សមាជិក​ក្រុម Girls' Generation រូប​នេះ​វិញ​ក៏​ជា​ Main Vocalist ប្រចាំ​ក្រុម​ដែល​មាន​សមត្ថភាព​អាច​ស្រែក​ច្រៀង​តុង​ខ្ពស់ៗបំផុត។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូច​ពេល​នាង​ស្រែក​វគ្គ​មួយ​ក្នុង​បទ​ «The Boys» និង​បទ​ផ្សេងទៀត​របស់​ក្រុម និង​បទ​ទោល​នាង​ផ្ទាល់។

៣. Rosé (ក្រុម BLACKPINK)

ចូល​ដល់​តារា​ស្រី​ជំនាន់ទី៣របស់​ K-Pop ម្នាក់​នេះ​ ក៏​ប្រើ​ស្ទីល​ច្រៀង​ខុសគេ​ដែរ តាំង​ពី​នាង​ចេញ​មុខ​ជាមួយ​ BLACKPINK មក​ម្ល៉េះ។ ទាំង​ប្លែក​ទាំង​ពីរោះ​ ហេតុនេះ​ហើយទើប​ធ្វើ​ឲ្យ​ Rosé ក្លាយ​ជា​តារា​ស្រី​សម្លេង​ Unique ប្រចាំ​ K-Pop ជំនាន់​នេះ។

៤. Yuqi (ក្រុម (G)-IDLE)

Yuqi គឺ​ជា​ម្ចាស់​សម្លេង​ធំ​ និង​ជ្រៅម្នាក់​ប្រចាំ​ប្រទេសកូរ៉េ។ ទោះ​ជា​យ៉ាង​ណា​ នាង​ក៏​បាន​ទទួលស្គាល់​ខ្លួន​ឯង​ថា​មិន​សូវពូកែ​ខាង​ច្រៀង​តុង​ខ្ពស់ៗទេ ដោយសារ​សម្លេង​នាង​អំណោយ​ផល​តែ​តុង​ទាប​បំផុត។

៥. HyunA

អតីតសមាជិក​ 4MINUTE, HyunA មាន​សមត្ថភាព​ពិសេស​ប្រចាំ​ខ្លួនគឺ ការ​រ៉េប។ មិន​ថា​ច្រៀង​ និង​រ៉េប​ នាង​ទៅ​រួច​ទាំង​អស់ ដូចនេះ​ទើប​វា​បាន​ក្លាយ​ទៅជា​រឿង​ល្អ​បំផុត​ម្រាប់​នាង​ពេល​ចាប់អាជីព​ជា​តារា​ទោល។ ជាមួយគ្នា​នោះ​ នៅពេល​នាង​ច្រៀង​រួម​ជាមួយ​តារា​ផ្សេងទៀត​ នោះ​បទ​ចម្រៀង​នោះ​ក៏​ត្រូវ​តែ​មាន​អ្វី​ពិសេស​ពីក្នុង​ដែរ។

៦. Jisoo (ក្រុម BLACKPINK)

សម្រាប់​ Jisoo ក៏ជា​អ្នក​ដែល​មាន​សំឡេង​ធ្ងន់​ដែរ ជា​អំណោយ​ផល​សម្រាប់​បទ​ចម្រៀង​បែប​ Ballad។

៧. HYOLYN

នាង​ត្រូវ​បាន​គេ​លើក​ជា​ម្ចាស់​សម្លេង​ធ្ងន់​ប្រចាំ​ពិភព K-Pop ផ្នែក​នារី។ នាង​អាច​រ៉េប​ ច្រៀង​ដោយមិន​បាច់​ប្រឹង​ខ្លាំង​ ហើយ​សម្លេង​បែប​នេះ​ពិត​ជា​កម្រ​រក​បាន​អ្នក​ធ្វើតាម​ណាស់។

៨. LE (ក្រុម EXID)

ចំណែក​ស្ទីល​រ៉េប​ពេញ​ទៅ​ដោយ​ថាមពល​ និង​បែប​សិចស៊ីនេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​នាង​ឈ្នះ​តំណែង​ «Best Female Rapper» ។​

៩. Soyeon (ក្រុម (G)-IDLE)

មន្តស្នេហ៍​របស់ Soyeon គឺ​លើ​ការ​រ៉េប​នេះ​ឯង ហើយ​នេះ​ក៏​ជា​ចំណុច​ទាក់ទាញ​ប្រចាំ​ក្រុម (G)-IDLE ដែរ។

១០. Joy (ក្រុម Red Velvet)

នាង​គឺ​ជា​ អ្នក​ច្រៀង​នាំ​មុខ​របស់​ Red Velvet។ សម្លេង​ផ្អែម​ប្រៀប​ដូចទឹកឃ្មុំ​របស់​ Joy អាច​ធ្វើ​ឲ្យ​បទ​ចម្រៀង​បែប​លន្លង់លន្លោច​ ពោរពេញ​ទៅដោយ​ថាមពល​ខ្លាំង​បំផុត។

១១. Moonbyul (ក្រុម MAMAMOO)

អ្នក​ពូកែ​រ៉េប​ម្នាក់​ទៀត​នេះ​ ក៏​ធ្វើ​ឲ្យ​បទ​ចម្រៀង​នីមួយៗ​របស់​ក្រុម​ពីរោះ​មួយ​កម្រិតដែរ។ តុង​ទាប​ និង​សម្លេង​ច្រៀង​ខុសគេ​របស់​នាង​ ធ្វើ​ឲ្យ​គេ​ចាំ​យ់ាង​ងាយ​ស្រួល តែ​ចង់​ភ្លេច​វិញ​ពិត​ជា​ពិបាក។

១២. Ahn Jiyoung (ក្រុម BOL4)

ទាំង​អាច​ប្រើសម្លេងផ្អែម​ ទាំង​អាចស្រែក​តុង​ខ្ពស់ ជា​កត្តា​ធ្វើ​ឲ្យ​ Jiyoung ត្រូវ​គេសរសើរ​ថា​ជា​តារាចម្រៀងជំនាន់​ថ្មី​ដែលអាច​និយាយ​បាន​ថា​ មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​តន្ត្រី​ប្រចាំ​ K-Pop៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី