ទស្សន៍ទាយជោគវាសនារបស់អ្នកចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២០ តើនឹងមានអ្វីកើតឡើងខ្លះ

  • 2020-07-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ដឹង​ថា​ តើ​អ្នក​នឹង​ជួប​រឿង​អ្វី​ខ្លះ ​ហើយ​គួរ​កែ​ខៃ​អ្វី​​ខ្លះ​ អ្នក​អាច​រើស​រូប​សន្លឹក​​មួយ​ចំណោម​ខាង​ក្រោម ​រួច​ផ្ទៀង​ផ្ទាត់​ចម្លើយ។

បើ​អ្នក​រើស​យក​លេខ​១

-ប្រាក់​កាក់ និង​ការងារ​៖ ​ការ​ចាប់​ផ្តើម​ថ្មី​និង​ជោគ​ជ័យ​ថ្មី​កំពុង​រង់​ចាំ​អ្នក​លើ​ការ​សិក្សា ឬ​អាជីព​របស់​អ្នក​ហើយ។ អ្នក​មាន​គំនិត​ថ្មីៗ​ជា​ច្រើន​ដែល​ជា​គ្រឹះ​កសាង​គម្រោង​ឲ្យ​សម្រេច​បាន ព្រម​ទាំង​មាន​សមត្ថភាព​បង្កើត​គម្រោង​មួយ​សម្រាប់​ក្រុមហ៊ុន​ឲ្យ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ថែម​ទៀត។

អ្នក​ចាប់​ផ្តើម​ទទួល​បាន​ចំណូល​ពី​ប្រភព​ផ្សេង​ៗ បន្ថែម​ពី​លើ​ប្រាក់​ចំណូល​​កន្លង​មក​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ប្រសិន​បើ​អ្នក​សុបិន​ថា​ចង់​បង្កើត​របរ​រកស៊ី ឬ​មុខ​ជំនួញ​ណា​មួយ ​ចាប់​ពី​ពេល​នេះ​ទៅ​វា​ជា​ពេល​វេលា​​ក្នុង​ការ​ធ្វើ​វា​ឡើង​ហើយ។ ​តែ​បើ​អ្នក​កំពុង​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​វិញ ​អ្នក​នឹង​ទទួល​បាន​ប្រាក់​ខែ​លើក​ទឹក​ចិត្ត​បន្ថែម​ពី​ថៅ​កែ​របស់​អ្នក​ជា​ទី​គាប់​ចិត្ត។

-ស្នេហា៖ បើសិន​អ្នក​នៅ Single មិនទាន់​មាន​ស្នេហា​ទេ ​វា​ក៏​ជា​វេលា​ដែល​អ្នក​ត្រូវ​ជួប​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្វែង​រក​ដែល​គេ​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ទាក់​ទាញ ​និង​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ចុង​ឆ្នាំ​នេះ។ ​ពេល​ជួប​គ្នា​ដំបូង អ្នក​យល់​ថា​គេ​គ្រាន់ព្យាយាម​សាក​ល្បង​សមត្ថភាព​ដើម្បី​ចង់​ប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នក​ប៉ុណ្ណោះ ​តែ​តាម​ពិត​ទៅ ​គឺ​អត់​អ៊ី​ចឹង​ទេ។ សកម្មភាព​របស់​បុគ្គល​នោះ​មក​លើ​អ្នក ​គឺ​ពិត​ជា​​ច្បាស់​លាស់​ជាមួយ​អ្នក​យ៉ាង​ពិត​ប្រាកដ​តែ​ម្តង។ ​ដូច្នេះ​អ្នក​មិន​បាច់​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ឲ្យ​ឱកាស​ដល់​គេ​​ឬ​អត់​នោះ​ទេ។​ ទំនាក់​ទំនង​របស់​អ្នក​ លូត​លាស់​ម្តង​បន្តិច​ៗ ហើយ​ចុង​បញ្ចប់​អ្នក​នឹង​មាន​ឱកាស​រៀប​​កា​រ​ជាមួយ​គេ​។

​បើ​អ្នក​រើស​យក​លេខ ២

-ប្រាក់​កាក់ និង​ការងារ​៖ អ្នកពិត​ជា​បាន​បណ្តាក់ទុន​ពេល​វេលា​លើការសិក្សា​ ឬ​ការងារ​របស់​អ្នក​អស់​ពេល​ជាយូរ​មក​ហើយ។ ​ការ​ខំ​ប្រឹង​ទាំង​នេះ ពិត​ជា​មិន​អត់​​ប្រយោជន៍​ឡើយ ព្រោះ​នៅ​ចុង​ឆ្នាំ​២០២០​នេះ ​អ្នកនឹង​អាច​ទទួល​បាន​អ្វី​ដែល​អ្ន​ក​ចង់​ ស្រប​នឹង​អ្វី​ដែល​បាន​ព្យាយាម​។ ​គ្រូ​បង្រៀន ឬ​ថ្នាក់​លើ​របស់​អ្នក​នឹង​មើល​ឃើញ​ពី​ការ​ខំប្រឹង​របស់​អ្នក ព្រម​ទាំង​កោត​សរសើរ​ពី​ស្នា​ដៃ​ទាំង​នេះ។

បើ​និយាយ​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ​​វិញ ​ក៏​មាន​លក្ខណៈ​​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ វា​អាច​មក​ពី​ អ្នក​បាន​ផ្លាស់​ប្តូរ​ការងារ​ថ្មី​ហើយ​ទទួល​បាន​ប្រាក់​បៀរវត្សន៍​ខ្ពស់​ជាង​មុន ឬ​កេរ្ត៍មរតក​ពី​អ្នក​មាន​គុណ​របស់​អ្នក​ជា​ដើម។ ​ហើយ​ក្តី​ប្រាថ្នា​របស់​អ្នក​ក៏​បាន​សម្រេច​នៅ​ចុង​ឆ្នាំ​២០២០​នេះ​។

-​ស្នេហា​៖ ព្រហ្មលិខិត​បាន​រៀប​ចំ​ឱកាស​ឲ្យ​អ្នក​បាន​ជួប​ស្នេហា​មួយ ​​មិន​ថា​អ្នក​កំពុង​នៅ​ក្នុង​ទំនាក់​ទំនង​ឬ​ក៏​អត់​នោះ​ទេ។ ក្តី​ស្រលាញ់ មនោសញ្ចេត​នា​ថ្មី​​កំពុង​រង់​ចាំ​អ្នក​ចាប់​ពី​ចុង​ខែ​កក្កដា​នេះ​ទៅ។ ​ពាក្យ​ មនោសញ្ចេត​នា​ថ្មី ​​ត្រង់​នេះ​មិន​មែន​ចង់​សំដៅ​ថា ​អ្នក​បែក​ពី​អ្នក​ចាស់​ហើយ​ជួប​អ្នក​ថ្មី​នោះ​ទេ ​តែ​មាន​ន័យ​ថា​បើ​ស្នេហា​របស់​អ្នក​ធ្លាប់​ល្អក់​កករ​កន្លង​មក ​វា​នឹង​ត្រលប់​មក​ជា​ផ្អែម​ល្ហែម​វិញ​ដូច​កាល​គ្រា​ដើម។ អ្នក​នឹង​សប្បាយ​ចិត្ត ហើយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​នឹង​ធ្វើ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ស្ទើរ​ស្មាន​មិន​ដល់។ ប៉ុន្តែ​បើ​អ្នក​ចង់​​ផ្លាស់​ប្តូរ ហើយ​ចង់​​ចាប់​ផ្តើម​សាជា​ថ្មី ​ក៏​ព្រហ្មលិខិត​នៅ​តែ​ផ្តល់​ឱកាសដ៏​សំខាន់​មួយ​នេះ​ដល់​អ្នក​ដដែរ។ ព្រហ្មលិខិត​នឹងបញ្ចូន​មនុស្ស​ដែល​សក្កិសម​នឹង​អ្នក ហើយមនុស្ស​ដែល​ហៀប​នឹង​បង្ហាញ​ខ្លួន​នេះ​នឹង​ជា​គូ​ព្រេង​របស់​អ្នក។

បើ​អ្នក​រើស​យក​លេខ ៣

-​​ប្រាក់​កាក់ និង​ការងារ​៖ បើ​និយាយ​ពី​ចុង​ខែ​កក្ក​ដា​នេះ​ទៅ ​ហិរញ្ញវត្ថុ​របស់​អ្នក​ហាក់​មិន​សូវ​ដំណើរ​ការ​ និង​មិន​អាច​ជា​ប្រភព​ផ្គត់​ផ្គង់​សម្រាប់​ជីវភាព​របស់​អ្នក​បាន។ ​មើល​ទៅ ​អ្នក​ទំនង​​ត្រូវ​បោះ​បង់​ការងារ​ចាស់​ចោល ​ហើយ​ស្វែង​រក​ការងារ​ថ្មី​ជំនួស​វិញ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​អ្នក​ត្រូវ​យក​​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​លើ​ហិរញ្ញវត្ថុ ចៀស​​វាង​ចំណាយ​លុយ​ខ្ជះ​ខ្ជាយ ឬ​ក៏​ទិញ​សម្ភារៈ​​ថ្លៃ​ៗ​​​ដែល​មិន​សូវ​​សំខាន់។

យ៉ាង​ណា​ក៏​ដោយ ​វា​មិន​បណ្តាល​ឲ្យ​អ្នក​ក្ស័យ​ធន​នោះ​ទេ ​តែ​សារៈសំខាន់​ត្រង់​ថា​ជួយ​អ្នក​ឲ្យ​ចេះ​ក្រឡេក​មើល​រឿង​អតីត ព្រម​ទាំង​សកម្មភាព​របស់​អ្នក​កាល​ពី​មុន។ អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​ធ្លាប់​ធ្វើ​ខុស ​និង​ត្រឹម​ត្រូវ​កន្លង​មក ហើយ​បន្ទាប់​មក អ្នក​នឹង​ដឹង​ពី​​អ្វី​ដែល​គួរ​ពង្រឹង​លើ​ការងារ​រួម​ទាំង​ប្រភព​​ប្រាក់​កាក់​របស់​អ្នក​បាន​ហើយ។

-ស្នេហា​៖ កន្លង​មក អ្នក​ប្រហែល​ធ្លាប់​ជឿ​ជាក់​លើ​ស្នេហា​មួយ​យ៉ាង​ងប់​ងុល តែ​នៅ​​ទី​បំផុតអ្នក​ច្បាស់​ជា​យល់​ថា វា​គ្រាន់​ជា​អារម្មណ៍​មួយ​​ឆាវ ​ដែល​ការ​ពិត​ទៅ​មិន​អាច​ក្លាយ​ជាអត្ថន័យ​នៃ​ស្នេហា​ពិត​ឡើយ។ ដូច្នេះ ចាប់​ពី​ចុង​ខែ​កក្កដា​នេះ​ទៅ ជា​ពេល​វេលា​សម្រាប់​អ្នក​គិត​ម្តង​ទៀត​ដើម្បី​បង្កើត​គម្រោង​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​អនាគត ជំនួស​ឲ្យ​​ការ​អង្គុយ​សោក​ស្ដាយ​រឿង​កាល​ពី​មុន ដែល​ធ្លាប់​ឆ្លង​កាត់​យុវភាព​របស់​​អ្នក។ ​អ្នក​ត្រូវ​ចាំ​ថា ​យុវភាព​របស់​អ្នក​មិន​ទាន់​ហួស​ពេល​ឡើយ អ្នក​នឹង​មាន​ស្នេហា​ពិត​​នៅ​ពេល​អ្នក​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​អាកប្បកិរិយា ទស្សនៈជីវិត ព្រម​ទាំង​កសាង​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ Okay!​

ប្រភព៖ ione   ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម