អ្នកប្រើ iPhone ទាំងនេះ អាចសាកកាន់ iPhone 12 អេក្រង់ ៥,៤អ៊ីញក្នុងដៃបាន
- 2020-07-29 02:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone ទាំងនេះ អាចសាកកាន់ iPhone 12 អេក្រង់ ៥,៤អ៊ីញក្នុងដៃបាន
ចន្លោះមិនឃើញ
ដំណឹងលេចធ្លាយជាច្រើនសន្ធឹកអំពី iPhone 12 បានចេញផ្សាយជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយម៉ូដែលមួយដែលគេទន្ទឹងរង់ចាំខ្លាំងជាងគេគឺ iPhone 12 ដែលមានអេក្រង់ទំហំ ៥,៤អ៊ីញ ជាម៉ូដែលតូចជាងគេ។
ដោយសារតែមានការឌីហ្សាញជាអេក្រង់លាតទើបធ្វើឲ្យ iPhone 12 ដែលមានអេក្រង់ទំហំ ៥,៤អ៊ីញ មានរូបរាងតូចជាង iPhone SE ឆ្នាំ ២០២០ ដែលមានអេក្រង់ ៤,៧អ៊ីញ ទៅទៀត។ ដើម្បីអាចឲ្យអ្នកប្រើ iPhone អាចដឹងថា iPhone 12 អេក្រង់ ៥,៤អ៊ីញ នឹងមានទំហំតូចកម្រិតណាពេលកាន់នៅក្នុងដៃ វិបសាយ MacRumors បានបង្កើតរូបភាពដូចខាងក្រោមនេះ ៖
អ្នកប្រើប្រាស់ iPhone ក្បាលឆកទាំងឡាយអាចប៉ាន់ស្មានអំពីទំហំ iPhone 12 អេក្រង់ ៥,៤អ៊ីញ ថាវានឹងមានទំហំប៉ុណ្ណាពេលកាន់នៅក្នុងដៃ ដោយអាច Save រូបភាពខាងលើនៅក្នុងទូរសព្ទទៅតាមម៉ូដែល iPhone រួចហើយបើកមើលជា Full Screen៕