ខណៈកូវីដមិនទាន់ចប់ មកស្គាល់សេវាសម្អាតមេរោគក្នុងផ្ទះឲ្យស្អាតល្អ គ្រប់គ្នាគួរដឹង

  • 2020-08-05 04:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូវីដ​១៩ ការ​សម្អាត​ផ្ទះ​ដោយ​បោស​ជូត​ធម្មតា​លែង​ធានា​សុវត្ថិភាព​ទៀត​ហើយ​ ។ ជាក់​ស្តែង​របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​រាល់​ថ្ងៃ ដូច​ជា ពូក សាឡុង វាំង​នន ខ្នើយ ភួយ និង កម្រាល​ព្រំ សុទ្ធ​តែ​ជា​របស់​ដែល​ងាយ​មាន​បាក់​តេរី​ទុំ​ជាប់ និង​សម្ងំ​រស់​នៅ ដែល​ការ​បោស ឬ បោក​សម្អាត​ធម្មតា មិន​អាច​ចូល​ជ្រៅ ទៅ​សម្អាត​អស់​មេរោគ​ឡើយ បើ​ទោះ​ជា​អ្នក​មើល​ហ្នឹង​ភ្នែក​ឃើញ​ថា​ស្អាត​ក៏​ដោយ​។

សម្ភារ​ធ្វើ​ពី​សាច់​ក្រណាត់​ ឬ​អំបោះ អាច​មាន​បាក់​តេរី​រស់​នៅ ដល់​ទៅ​ជាង ២០ម៉ឺន ។ ដូច្នេះប្រសិន​បើ​អ្នក​ខក​ខាន​មិន​បាន​សម្អាត ជា​រៀង​រាល់​ថ្ងៃ ឬ មួយ​សប្តាហ៍​ម្តង (ទៅ​តាម​លក្ខខណ្ឌ​ ការ​ប្រើ​ប្រាស់ ឬ តំបន់​រស់​នៅ មាន​ហុយ​ដី​ច្រើន ឬ​អត់) វា​បណ្តាល​ឲ្យ​អ្នក​មាន​បញ្ហា​ផ្លូវ​ដង្ហើម​បន្តិច​ម្តង​ៗ ដោយ​មិន​ដឹង​ខ្លួន។ នេះ​បើ​យោង​តាម​ ​ការ​វិបសាយ​សុខភាពwww.thehealthy.com។​

ដើម្បី​សម្អាត​មេរោគ​បាន​សព្វ​ស្អាត​ល្អ ពិសេស​សម្រាប់​ពូក សាឡុង វាំងនន និង​កម្រាល​ព្រំ ទាមទារ​មាន​ឧបករណ៍​សម្អាត​ត្រឹមត្រូវ និង​ទឹក​សម្អាត​ដែល​មាន​គុណភាព ទើប​មិន​ប៉ះ​ពាល់​សុខភាព និង​រក្សា​​គុណភាព​សម្ភារ​ប្រើប្រាស់​មិន​ឲ្យ​ចាស់ ។

តែ​បើ​អ្នក​មិន​មាន​ពេល​សម្អាត​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ទេ ហើយ​ចង់​រក្សា​បាន​ទាំង​អនាម័យ​ និង​គុណភាព​របស់​ប្រើប្រាស់ ធានា​សុវត្ថិភាព និង​ផាសុកភាព​ដល់​ក្រុម​គ្រួសារ អ្នក​គួរ​ទាក់ទ​ងក្រុម​ការងារ​ឯកទេស​សម្អាត ខែម​ដ្រាយ ChemDry

ជាមួយសេវាសម្អាត «កញ្ចប់សុខភាព» ឬ ហែលស៊ីហ៊ូម (Healthy Home) ដែលជាកញ្ចប់សេវាថ្មី របស់​ ChemDry ឥលូវ​នេះ​អ្នក​អាច​ទទួល​បាន​កញ្ចប់​សេវា​សម្អាត​ផ្ទះ​ពេញ​លេញ និង​ទៀង​ទាត់ ដែល​ធានា​សម្អាត​ផ្ទះ​របស់​អ្នក​បាន​ស្អាត​ល្អ ដោយ​មិន​​រំខាន​ដល់​ការ​រស់​នៅ និង​មិន​តម្រូវ​ឲ្យ​មាន​ការ​រើ​រូស​សម្ភារ ព្រោះ ChemDry ប្រើ​សុទ្ធ​សឹង​តែ​ជា​សម្ភារៈ​ទំនើប​ៗ អាច​ចូល​ទៅ​សម្អាត​បាន​ដល់​នៅ​នឹង​កន្លែង​តែ​ម្តង។

លើស​ពី​នេះ រាល់​ផលិតផល​ទឹក​សម្អាត​របស់ ChemDry ​ ត្រូវ​បាន​​ទទួល​ស្គាល់​ស្រប​ច្បាប់​​ថា​មិន​ប៉ះ​ពាល់​សុខភាព "Green Certified Product Solution” ពី​សំណាក់​ស្ថាប័ន​ជំនាញ​នៅ​អាមេរិក​។

មានហេតុផលធំ ១០ ដែល​អ្នក​គួរ​ប្រើសេវាសម្អាត របស់ ខែមដ្រាយ (ChemDry) ដូចជា ៖

  • តម្លៃ​សមរម្យ (គិតតាមបរិមាណនៃការ​សម្អាត តិច ឬ​ច្រើន)
  • ជា​បុត្រ​សម្ព័ន្ធ​ពី​អាមេរិក មាន​បទពិសោធន៍​ជាង ៤០ឆ្នាំ ល្បីឈ្មោះទូទាំងពិភពលោក
  • ប្រើប្រាស់បច្ចេកទេសសម្អាត​ទំនើបពីអាមរិក ផលិតផល​ធានា​គុណភាព "Green Certified Product Solution”
  • ស្ងួត​លឿន​ ចន្លោះពី ១ ម៉ោង​ ទៅ​ ២ម៉ោង​ប៉ុណ្ណោះ
  • គ្មានការរំខាន ឬ រើនាំឲ្យ​ពិបាករៀបចំឡើងវិញ នៅ​ទីតាំងសម្អាតឡើយ
  • សម្អាត​បាន​ជ្រៅ​ក្នុង​គ្រឿង​សង្ហារិម​គ្រប់​ប្រភេទ កម្រាលព្រំ សាឡុង ពូក វាំងនង និងសម្ភារៈធ្វើ​ពី​សរសៃក្រណាត់
  • សម្អាតបែបធម្មជាតិ ដោយមិនប្រើសាប៊ូ ឬម្សៅសាប៊ូ​ ដូច្នេះ​វា​មិន​បន្សល់​ទុក​កាក​សំណល់​ដែល​ឲ្យ​មាន​ភាព​ កខ្វក់ និង​ជួយ​ឲ្យ​កម្រាល​ព្រំ និង​ក្រណាត់​របស់​អ្នក​កាន់​តែ​ភ្លឺ​ស្អាត​ជាង​មុន
  • ប្រើ​ប្រាស់​ទឹក ៨០%​ តិច​ជាង​ការសម្អាត​​ប្រភេទ​ផ្សេងៗ
  • សុវត្ថិភាព​ និង​គ្មាន​ក្លិន និង​សារ​ជាតិ​ពុល​​ (មិន​បន្សល់​ក្លិន​ប៉ះ​ពាល់​សុខភាព)
  • ធានា​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​សម្អាត ។
អតិតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា William A. Heidt ចូលរួមក្នុងឱកាសសម្ពោធវត្តមាន ChemDry នៅកម្ពុជា

សូមបញ្ជាក់ដែរថា សូម្បីអតិតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា William A. Heidt ក៏បានលើកសសើរដែរថា៖ « វត្តមានរបស់ ChemDry នៅកម្ពុជាពិតឆ្លើយតបយ៉ាងល្អនឹងការរីកចម្រើននៃវិស័យអចលនទ្រព្យបច្ចុប្បន្ននៅភ្នំពេញ ដែលមានខុនដូមានប្រមាណ ២ម៉ឺនយូនីត និងនៅព្រះសីហនុវិញមានអាគារខ្ពស់កំពុងសាងសង់ជាច្រើន ដែលទាំងនេះសុទ្ធតែមានតម្រូវការសេវាសម្អាតស្តង់ដារខ្ពស់របស់ ChemDry »។ លោកបានថ្លែងដូចនេះក្នុងឱកាសសម្ពោធវត្តមានផ្លូវការរបស់ ChemDry នៅកម្ពុជាកាលពីដើមឆ្នាំ ២០១៨៕

ណារីតា