លេចឮដំណឹងថា Ronaldo ចង់ចេញពី Juventus ទៅលេងក្លឹបធំមួយនៅអឺរ៉ុប
- 2020-08-04 10:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចឮដំណឹងថា Ronaldo ចង់ចេញពី Juventus ទៅលេងក្លឹបធំមួយនៅអឺរ៉ុប
ចន្លោះមិនឃើញ
មានដំណឹងមួយចំនួនបានឲ្យដឹងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មានបំណងចាកចេញពីក្លឹបអ៊ីតាលី Juventus ទៅលេងនៅក្លឹបបារាំង Paris Saint-Germain នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង France Football។
សារព័ត៌មានបារាំងមួយនេះបានចុះផ្សាយថា កីឡាកររូបនេះព្យាយាមរិះរកមធ្យោបាយក្នុងការផ្ទេរចេញពី Juventus ទៅលេងនៅបារាំងតាំងពីមុនជំងឺកូវីដ-១៩ រាតត្បាតទ្វីបអឺរ៉ុបមកម្ល៉េះ។
យ៉ាងណាមិញ ដោយសារតែមានការអាក់ខានក្នុងការធ្វើដំណើរ ក៏ដូចជាការផ្អាកប្រកួតបាល់ទាត់ ដំណើរការផ្ទេរទៅកាន់ PSG កាន់តែស្ដួចស្ដើងទៅ។
France Football បានចុះផ្សាយថា Ronaldo មិនសូវសប្បាយចិត្តនៅអ៊ីតាលី ហើយចង់ទៅលេងនៅ PSG ដើម្បីជុំជើងគ្នាជាមួយ ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែប្រយុទ្ធប្រេស៊ីល Neymar៕
ប្រភព៖ France Football