ទារក​ កុមារ​​ និងភ្ញៀវទេសចរ​សរុប ៦២១នាក់ដែលជាប់នៅលើកោះរ៉ុងបានមកដល់ដីគោកហើយ​

  • 2020-08-04 12:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​ ចំនួន​ ៦២១​ ស្រីចំនួន​ ២១៥នាក់​ កុមារ​ ៩៦នាក់​ ទារក​ ៦នាក់​ ដែលជាប់នៅលេីកោះរ៉ុង​អស់ជាច្រេីនថ្ងៃ​ដោយសារ​ព្យុះ​ ភ្លៀង​ខ្យល់ ​រលកខ្លាំង​ បានមកដល់ដីគោក​ ដោយសុវត្ថិភាពទាំងអស់គ្នាហេីយ​ នេះជាការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងហ្វេសប៊ុកផ្លូវរបស់លោកមុននេះ។

បើយោងតាមហ្វេសប៊ុកផេក ប្រតិកម្មរហ័សខេត្តព្រះសីហនុបានបញ្ជាក់ថា ការចុះជួយសង្រ្គោះ និងនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជាប់គាំងនៅលើកោះរ៉ុងទាំង ៦២១នាក់នេះបានធ្វើឡើងនៅរសៀលថ្ងៃទី​០៤​ ខែសីហា​ ឆ្នាំ​២០២០ នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ដែលដឹកនាំ និងបញ្ជារដោយអភិបាលខេត្ត លោក គួច ចំរើន​ និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ។

ការចុះជួយសង្រ្គោះ និងនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជាប់គាំងនៅលើកោះរ៉ុងទាំង ៦២១នាក់នេះ ធ្វើឡើងដោយមានកិច្ចសហការរវាងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងវិសយ័ឯកជន ដោយប្រើអូប័រល្បឿនចំនួន ៣គ្រឿង ដឹកជញ្ជូនចំនួន២ជើង ទៅដឹកជញ្ជូនយកមកក្រុងព្រះសីហនុវិញ ចន្លោះពេលធាតុអាកាសធូរស្រាលនិងមិនមានរលកធំៗ។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម