ពានកីឡាករឆ្នើម PL ប្រចាំខែកក្កដា បានទៅកីឡាករក្លឹបក្បែរតំបន់គ្រោះថ្នាក់
- 2020-08-05 11:59:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានកីឡាករឆ្នើម PL ប្រចាំខែកក្កដា បានទៅកីឡាករក្លឹបក្បែរតំបន់គ្រោះថ្នាក់
ចន្លោះមិនឃើញ
Premier League បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះថា ខ្សែបម្រើក្លឹប West Ham United កីឡាករ Michail Antonio បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែកក្កដា។
ការឈ្នះនេះជាលើកទី១ ហើយសម្រាប់ Antonio បន្ទាប់រកបានគ្រាប់បាល់ ៨គ្រាប់ និង Assist ក្រុមបាន១ ក្នុងការ ៤ប្រកួតចុងក្រោយក្នុងខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
យ៉ាងណាមិញ ការទទួលបានពានមួយនេះ គឺធ្វើតាមរយៈការបោះឆ្នោត ពីអ្នកគាំទ្រទាំងអស់ ដែលមើលឃើញពីសមត្ថភាព របស់កីឡាកររូបនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ Bruno Fernandes ជាអ្នកឈ្នះពានកីឡាករឆ្នើម Premier League មួយនេះ៕