Update: អ្នកស្លាប់នៅបៃរូតកើនដល់ ១៣៥នាក់ ហើយក្រុមជួយសង្គ្រោះនៅបន្ដរុករកអ្នកនៅរស់

  • 2020-08-06 01:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្រុងបេរូត កាលពីថ្ងៃពុធ ទី៥ សីហា បន្ទាប់ពីការផ្ទុះដ៏មហន្តរាយមួយនៅកំពង់ផែ បានបំផ្លិចបំផ្លាញពាសពេញសង្កាត់ទាំង មូលដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៥ នាក់របួសរាប់ពាន់នាក់ និងធ្វើឲ្យប្រទេសលីបង់ធ្លាក់ចូលក្នុងវិបត្តិ។

(Photo: Reuters/Mohamed Azakir)

ក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ដទៀត។

ការផ្ទុះ ដែលមើលទៅដូចជាបណ្តាលមកពីភ្លើង បានឆាបឆេះជាតិអាម៉ូញ៉ូមនីត្រាត ចំនួន ២,៧៥០ តោន ដែលទុកចោលនៅក្នុងឃ្លាំងមិនមានសុត្ថិភាពមួយត្រូវបានគេដឹងថា នៅឆ្ងាយដូចជាកោះស៊ីប ចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រទៅភាគពាយព្យ។

ទំហំនៃការបំផ្លាញ គឺដូចជារដ្ឋធានីលីបង់ប្រហាក់ប្រហែលនឹងហេតុការណ៍ នៃការរញ្ជួយដីមួយ ដែលមនុស្សរាប់រយរាប់ពាន់នាក់គ្មានផ្ទះសម្បែងបណ្ដោះអាសន្ន និង អ្នករងរបួសប្រមាណជា ៤ពាន់នាក់ ត្រូវការព្យាបាល ដែលធ្វើឲ្យមន្ទីរពេទ្យកំពុងចង្អៀត ពេញដោយអ្នកជំងឺ។

ទាក់ទងទៅនឹងមូលហេតុនៃការផ្ទុះដ៏ធំនេះ គឺនៅមិនទាន់មានរបាយការណ៍ផ្លូវការណាមួយបញ្ជាក់ អំពីមូលហេតុពិតប្រាកដនៅឡើយ។

អភិបាលក្រុង បៃរូត (Beirut) លោក Marwan Abboud បានប៉ាន់ប្រមាណនៃទំហំខូចខាតថា នឹងធ្វើឱ្យមនុស្សចំនួន ៣សែន នាក់គ្មានផ្ទះសម្បែងជាបណ្តោះអាសន្ន ហើយនឹងធ្វើឱ្យប្រទេសនេះខាតបង់ទឹកប្រាក់ចំនួនជាង ៣ ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី