តាមរូបភាពត្រជាក់ភ្នែកទាំងនេះ បញ្ជាក់ថាទស្សនិកជនចាប់ផ្ដើមទៅរោងកុនបណ្ដើរហើយៗ
- 2020-08-07 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមរូបភាពត្រជាក់ភ្នែកទាំងនេះ បញ្ជាក់ថាទស្សនិកជនចាប់ផ្ដើមទៅរោងកុនបណ្ដើរហើយៗ
ចន្លោះមិនឃើញ
រោងភាពយន្តក្នុងស្រុក ពិសេសនៅរាជធានី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងជាគោលការណ៍ អនុញ្ញាតឲ្យបើកដំណើរឡើងវិញ ក្រោយបានផ្អាកជាច្រើនខែដោយសារមេរោគ ខូវីដ ១៩ ហើយនៅថ្ងៃនេះ គឺជាថ្ងៃដំបូងនៃការបើកដំណើរឡើងវិញរបស់ Major Cineplex by Smart ក៏ដូចជារោងភាពយន្តនៅរាជធានីដទៃទៀត។
Major Cineplex by Smart បានដាក់បញ្ចូលភាពយន្តល្អៗមើលចំនួន ៥រឿងទៅក្នុងកម្មវិធីបញ្ចាំងរបស់ខ្លួនដែលមានដូចជារឿង "ស្នាមញញឹមចុងក្រោយ" ជាវណ្ណកម្ម និងជាខ្សែភាពយន្តរសជាតិថ្មីរបស់ផលិតកម្ម LD។ រឿង "វិធីបំភ្លេច Ex” និងរឿងភ័យរន្ធត់របស់បរទេសមួយទៀត គឺរឿង "The Closet” ។ ដោយឡែក ២រឿងទៀតត្រូវបានដាក់ទៅក្នុងកម្មវិធីពិសេសសម្រាប់បញ្ចុះតម្លៃជូនប្រិយមិត្តបានទស្សនា ជាមួយសំបុត្រតម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះគ្រប់ម៉ោងបញ្ចាំង គឺរឿង "រថភ្លើងទៅប៊ូសាន" និងរឿង "រាជិនីបាយឆា"។
រោងភាពយន្ត Major Cineplex by Smart បានប្រកាសពីការបើកឡើងវិញរបស់ខ្លួននៅរសៀលថ្ងៃម្សិលមិញ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ហើយព្រឹកថ្ងៃនេះ គេឃើញទស្សនិកជនដែលភាគច្រើនជាយុវវ័យ បានមកដល់រោងភាពយន្តដ៏ទំនើបនេះបណ្ដើរៗហើយ។ តាមការរំពឹងទុក ចំនួនទស្សនិកជន នឹងកើនឡើងកាន់តែច្រើននៅថ្ងៃសៅស្អែកនេះ ដែលជាថ្ងៃចុងសប្ដាហ៍ដ៏រីករាយ។
តោះ...នឹករោងកុនណាស់ ទៅមើលតាមរយៈរូបភាពខាងក្រោមនេះ