ល្អណាស់! ឥតគិតថ្លៃពិនិត្យប្រព័ន្ធសុវត្ថិភាពយានយន្តដោយអ្នកជំនាញ មុនថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ

  • 2020-08-08 13:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនមីឆែលីន បាន​សហការជាមួយមជ្ឃមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស (Tyreplus) ក្រុមហ៊ុនវើលប្រីដ ត្រេដឌីង និងកាល់តិច ដើម្បីធ្វើយុទ្ធនាការរួមគ្នាក្នុងផ្តល់ការត្រួតពិនិត្យសុវត្ថិភាពសំបកកង់ និងប្រព័ន្ធសុវត្ថិភាពយានយន្តដោយឥតគិតថ្លៃ ដែលត្រូវបានឲ្យ​ឈ្មោះថា “សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវរបស់មីឆែលីន” ដើម្បីធានាឲ្យ​បានថាយានយន្តរបស់អ្នកត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ មុនពេលធ្វើដំណើរកំសាន្ត ឬទៅកាន់ស្រុកកំណើតក្នុងវិស្សមកាលឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ យុទ្ធនាការនេះ នឹងឆាប់ផ្តើមនៅថ្ងៃទី ១១, ១២ និង ១៣ ខែសីហា ឆ្នាំ២០២០ នៅហ្គារាស់សាំងកាល់តិច ស្តុបបូកគោ ។

លោក ធីម៉ូធី មីឆែល នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនមីឆែលីនប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា៖ «ការផ្ដល់សេវាត្រួតពិនិត្យកង់រថយន្ត និងប្រព័ន្ធសុវត្ថិភាពដោយមិនគិតប្រាក់នេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានគោលបំណងជម្រុញនិរន្តរភាពនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់»។

លើសពីនេះ យុទ្ធនាការនេះនឹងផ្ដល់ចំនេះដឹងស្ដីពីសុវត្ថិភាពនៅលើដងផ្លូវ ក៏ដូចជាគូសបញ្ជាក់នូវសារៈសំខាន់នៃការត្រួតពិនិត្យយាន្តយន្តជាទៀងទាត់ដោយអ្នកជំនាញ ជាពិសេសក្នុងខណៈពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ដែលជាពេលវេលាឈប់សម្រាកដ៏មមាញឹកក្នុងការធ្វើដំនើរលំហែកាយ ជួបជុំគ្រួសារ និងមិត្តភក្ដិនៅស្រុកកំណើត។

ជាពេលដ៏មាមាញឹកសម្រាប់ការធ្វើចរាចរណ៍នៅគ្រប់ផ្លូវនៃប្រទេសកម្ពុជា ក៏ជាពេលវេលាដែលអាចនឹងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ និងការរងរបួសធ្ងន់ធ្ងរផងដែរ ដូច្នេះហើយទើបមីឆែលលីនបានមើលឃើញពីសារៈសំខាន់នៃការជម្រុញការយល់ដឹងរបស់អ្នកបើកបរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ដូចនេះមីឆែលលីន បានចូលរួមសហការជាមួយមជ្ឈមណ្ឌលសំបកកង់ និងថែទាំងរថយន្ត ថាយផ្ល័ស (Tyreplus), ក្រុមហ៊ុន វើលប្រីដ ត្រេដឌីង និងហ្គារ៉ាសាំងកាល់តិច ដើម្បីផ្ដល់នូវសេវាត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពយានយន្តដោយមិនគិតប្រាក់ដល់យានយន្តទាំងអស់។

ក្រុមការងាររបស់ក្រុមហ៊ុនមីឆែលលីន និងជាងផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលសំបកកង់ និងថែទាំងរថយន្ត ថាយផ្ល័ស (Tyreplus) នឹងផ្ដល់នូវការប្រឹក្សាយោកបល រួមនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ពីអ្នកជំនាញរបស់ក្រុមហ៊ុន។

លោក ធីម៉ូធី មីឆែល បានបន្ថែមទៀតថា៖ « ការថែទាំសំបកកង់ជាកត្តាដ៏សំខាន់នៅក្នុងការធានាដល់ការបើកបរប្រកបដោយសុវត្ថិភាព។ សំបកកង់ជាផ្នែកមួយប៉ុណ្ណោះដែលជាអ្នកភ្ជាប់ឡានរបស់អ្នកជាមួយនឹងផ្លូវ ជាមធ្យមវាមានទំហំប៉ុនបាតដៃរបស់អ្នកទេ ដែលប៉ះនិងផ្លូវ ដូចនេះវាពិតជាការសំខាន់ណាស់ដែលសំបកកង់រថយន្តរបស់អ្នកត្រូវតែមានក្រឡាល្អគ្រប់គ្រាន់មុនពេលធ្វើដំណើរ។ ដូចនេះ មីឆែលីន បានបន្តការខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវចំនេះដឹងស្ដីពីសំបកកង់ រួមនឹងការណែនាំស្ដីពីតំហែទាំសំបកកង់រថយន្ត ដើម្បីពន្យាអាយុកាលនៃការប្រើប្រាស់របស់សំបកកង់ ដែលធានាបាននូវសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរ »។

« យុទ្ធនាការនេះរៀបចំឡើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកទឹកចិត្តដល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីអោយអ្នកបើកបរបានត្រៀម និងត្រួតពិនិត្យរួចជាស្រេចមុននិងធ្វើការបើកបរនៅលើដងផ្លូវ។ ហើយយុទ្ធនាការ សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវរបស់មីឆែលីន ដែលធ្វើឡើងមុនពេលថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរនេះ ជាផ្នែកមួយនៃការជួយចូលរួមកាត់បន្ថយចំនួននៃគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវដែលបណ្ដាលអោយមានការរងរបួស ស្លាប់ និងការខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ»។ លោកបញ្ជាក់​បន្ថែម ។

អ្នកបើកបរទាំងអស់ អាចទទួលបាននូវការត្រួតពិនិត្យសំបកកង់ដោយមិនគិតថ្លៃនៅក្នុងកយុទ្ធនាការ សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវរបស់មីឆែលីន នៅថ្ងៃទី ១១-១២ និង១៣ ខែសីហា នេះចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលធ្វើឡើងនៅហ្គារ៉ាសសាំងកាល់តិច ស្តុបបូកគោ។ ហើយលោកអ្នកក៏នឹងទទួលបាននូវការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពយានយន្តដោយឥតគិតថ្លៃផងដែរ នៅមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស រៀងរាល់ម៉ោងធ្វើការ ទាំងពីរសាខា ទី១នៅ ស្តុបបូកគោ និងទី២នៅ ចាក់អង្រែក្រោម។

ប្រវត្តិក្រុមហ៊ុន មីឆែលីន (Michelin)

ជាក្រុមហ៊ុនផលិតសម្បកកង់ឈានមុខគេ មីឆែលីន (Michelin) ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព រចនា និងចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនមីឆែលីន (Michelin) មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង 170 ប្រទេស មានបុគ្គលិកបម្រើការជាង 125,000 នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 67 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់ រថយន្តសរុបប្រមាណជា 190 លានសំបកកង់នៅក្នុងឆ្នាំ 2018។ (www.michelin.com)។

អំពីថាយផ្ល័ស TYREPLUS

មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស គឺជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំរថយន្តដ៏ធំមួយក្នុងពិភពលោក ដែលផ្ដល់សេវាកម្មគ្រប់ផ្នែកលើការថែទាំយាន្តយន្ត ដែលមានជាង ២១០០ កន្លែងនៅក្នុងប្រទេសចំនួន ១៥ ដែលក្នុងនោះមានហាងចំនួន ២កន្លែងនៅក្នុងរាជធានីភ្នំពេញផងដែរ ៕

អត្ថបទពេញនិយម