Sony Xperia 1 II លក់មួយទឹកតាមហាងតម្លៃនៅតែកប់!

  • 2020-08-10 01:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូសព្ទមានតម្លៃជាង ១ពាន់ដុល្លារ Sony Xperia 1 II ចេញលក់លើទីផ្សារកម្ពុជា តាមរយៈការនាំចូលរបស់ហាងលក់ទូរសព្ទធំមួយចំនួន។

បច្ចុប្បន្ននៅតែមានលក់នៅហាង។ សម្រាប់ការចេញលក់ដំបូង Sony Xperia 1 II បានកំណត់ តម្លៃ ១១៩៩ដុល្លារ។ តាមប្រភពពីហាងសុខលី មានលក់ម៉ូដែលមួយទឹកដែលមានតម្លៃខ្ទង់ ៩៥០ដុល្លារ ទំហំ ២៥៦GB។

Xperia 1 II មានអេក្រង់ដែលមានកម្រិតបង្ហាញ 4K ជាប្រភេទ OLED មានទំហំ ៦,៥អ៊ីញ ដែលមានមាត្រដ្ឋាន 21:9។ វាដំណើរការដោយបន្ទះឈីប Snapdragon 865, មានថ្មទំហំ ៤០០០ mAh, គាំទ្រការសាកថ្មឥតប្រើខ្សែ និងមានរន្ធដោតកាស 3.5 mm ផងដែរ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម