Galaxy Note20 លក់នៅស្រុកកំណើត មានពណ៌ផ្ដាច់មុខបី ប្រទេសផ្សេងមិនមាន

  • 2020-08-07 08:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Galaxy Note20 ដែល Samsung បាន​ប្រកាស​ចេញ​មាន​ចំនួន​បី​ពណ៌​ដែល​មាន​ពណ៌​បៃតង ពណ៌​ទង់​ដែង និង​ពណ៌​ប្រផេះ។ យ៉ាងណាក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Notebookcheck បាន​ឲ្យ​ឃើញ​ពី​ពណ៌​ថ្មី​ចំនួន​បី ដែល Samsung មិន​បាន​បង្ហាញ​ក្នុង​កម្មវិធី​ប្រកាស​ចេញ Galaxy Unpacked។

ពណ៌​ថ្មី​បី​មាន​ពណ៌​ខៀវ ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ដែល​វា​ទំនង​ជា​មាន​លក់​ផ្ដាច់​មុខ​នៅ​តាម​​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​​ធំ​ទាំង​បី​នៅ​កូរ៉េ​ខាង​ត្បូង។ ​មាន​លេច​ឮ​ថា​ពណ៌​ក្រហម​​គឺ​សម្រាប់​ក្រុមហ៊ុន Korea Telecom, ពណ៌​ផ្កាឈូក​សម្រាប់​ LG Uplus ហើយ​ពណ៌​ខៀវ​សម្រាប់ SK Telecom៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី