Muller ថា Lewandowski នឹងបង្ហាញសមត្ថភាពលើ Messi ពេលជួបគ្នា
- 2020-08-10 02:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Muller ថា Lewandowski នឹងបង្ហាញសមត្ថភាពលើ Messi ពេលជួបគ្នា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Bayern Munich កីឡាករ Thomas Muller ជឿជាក់ថា Rober Lewandowski អាចបង្ហាញថាគេគឺល្អជាង Lionel Messi នៅក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយចុងសប្ដាហ៍នេះ។
Lewandowski កំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ទាត់បញ្ចូលទី៥៣គ្រាប់ ក្នុងការបង្ហាញខ្លួន៤៤ប្រកួតគិតគ្រប់កម្មវិធីឲ្យ Byern។ ហើយគេរកបានពីរគ្រាប់ឲ្យ Bayern យកឈ្នះ ៤-១ លើ Chelsea នៅពាន Champions League កាលពីថ្ងៃអាទិត្យកន្លងទៅ។
ប្រធានក្រុមរបស់ Barcelona កីឡាករ Mesi ក៏បានទាត់បញ្ចូលទីផងដែរនៅ Champions League កាលពីយប់ថ្ងៃសៅរ៍ជាមួយនឹងការអូសបាល់ម្នាក់ឯងយ៉ាងល្អ ជួយក្រុមឈ្នះ Napoli ៤-២ សរុបទាំងពីរជើង។ លទ្ធផលនេះពួកគេបានឡើងទៅវគ្គ៨ក្រុមចុងក្រោយប៉ះ Bayern តែម្ដង។
សាកសួរទៅកាន់ Muller តើ Lewandowski គឺជាខ្សែប្រយុទ្ធល្អជាងគេលើពិភពលោកនាពេលបច្ចុប្បន្នឬ? Muller ឆ្លើយថា គ្រប់គ្នានឹងឃើញនៅថ្ងៃសុក្រខាងមុខ Lewy នឹងផ្ដល់ចម្លើយ។ Messi ជាកីឡាករល្អពេលបច្ចុប្បន្ន តែ Lewy នឹងលេចធ្លោជាងនៅថ្ងៃសុក្រ៕