Disney ប្រកាសដូរឈ្មោះ 20th Century Fox
- 2020-08-12 07:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Disney ប្រកាសដូរឈ្មោះ 20th Century Fox
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុនធំបំផុតដែលមានឈ្មោះល្បីទូទាំងពិភពលោក 20th Century Fox បានបញ្ចប់ឈ្មោះ Brand របស់ខ្លួនហើយ។
Disney (DIS) បានប្រកាសកាលពីថ្ងៃច័ន្ទទី ១០ ខែសីហា ឆ្នាំ២០២០ ថា ខ្លួននឹងរៀបចំកែប្រែទូរទស្សន៍ 20th Century Fox មកជា 20th Television វិញ មានន័យថាកាត់ពាក្យ «Century» និង «Fox» ចេញ។ ចំណែក Logo នឹងនៅរក្សាទ្រង់ទ្រាយដដែល ដកតែ ២ពាក្យនេះ ចេញប៉ុណ្ណោះ។
ជាក់ស្ដែង Disney សម្រេចដក Fox ចេញពីផ្នែករបស់ខ្លួនទាំងអស់ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំកាន់តែខ្លាំង។ មួយវិញទៀតផ្នែកដែលហុចប្រយោជន៍ឲ្យ Fox ទាំងអស់រួមមាន Fox Entertainment, Fox Sports និង Fox News គឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ Fox Corporation ទាំងស្រុង ហើយក៏គ្មានពាក់ព័ន្ធជាមួយ Disney ដែរ។
Disney នឹងរៀបចំកែទម្រង់ស្ទូឌីយ៉ូរបស់ខ្លួនជាមួយនឹងឈ្មោះ និងរចនាបទថ្មី ដោយក្នុងនោះរួមមានការផ្លាស់ប្ដូរ ABC Studios និង ABC Signature Studio ទៅ ABC Signatureហើយ Fox 21 Television Studio នឹងក្លាយជា Touchstone Television៕