មក​មើល​ប្រាក់​ចំណូល Pirlo និង Ronaldo នៅ​ Juventus ខុស​គ្នា​ដូច​មេឃ​និង​ដី

  • 2020-08-13 04:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ក្នុង​ក្លឹប Juventus មាន​តែ​កីឡាករ​​៣នាក់​ប៉ុណ្ណោះ​ដែល​មាន​​ថ្លៃ​ពលកម្ម​តិច​ជាង​លោក Andrea Pirlo។

ចំណូល​ប្រចាំ​ឆ្នាំ​របស់​កីឡាករ​ Juventus ទាំង​អស់​​ត្រូវ​បាន​បង្ហាញ ដោយ Cristiano Ronaldo ជា​​អ្នក​ឈរ​លើ​​គេ ច្រើន​ជាង​លោក Pirlo ដល់​ទៅ​១៧​ដង​ឯណោះ។ Pirlo បាន​មក​ជំនួស​កន្លែង​លោក Maurizio Sarri បន្ទាប់​ពី Juventus ធ្លាក់​ចេញ​ពី Champions League។

វីរបុរស​របស់​អ៊ីតាលី​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រធាន​ក្លឹប Juventus ផ្ទាល់​គឺ​លោក Andrea Agnelli។ យ៉ាងណាមិញ Pirlo ទទួល​បាន​​ថ្លៃ​ពលកម្ម​តិច​មែនទែន​សម្រាប់​ការ​មក​កាន់​ការ​ដឹក​នាំ​នៅ Juventus។ យោង​តាម​សេចក្ដី​រាយការណ៍ Pirlo ទទួល​បាន​​១,៦​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។

បើ​មើល​តាម​បញ្ជី​កីឡាករ​ទាំង​២៣​នាក់ មាន​តែ​៣​នាក់​ប៉ុណ្ណោះ​​ទទួល​បាន​ថ្លៃ​ពលកម្ម​តិច​ជាង Pirlo។ អ្នក​ទាំង​៣​​នោះ​គឺ Merih Demiral(១,៦​លាន​ផោន), Gianluigi Buffon(១,៣​លាន​ផោន) និង Carlo Pinsoglio(០,២​លាន​ផោន)។ សម្រាប់ Ronaldo ​ដែល​ឈរ​លើ​គេ​ទទួល​បាន​២៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ