ឡានអគ្គិសនីកូរ៉េមួយនេះ សាកភ្លើងមួយពេញជិះបាន ១០០០គ.ម៉

  • 2020-08-14 04:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Hyundai បានបង្កើតកំណត់ត្រាថ្មីនៃចម្ងាយបើកបរ ជាមួយនឹងរថយន្ត Kona Electric ចំនួន៣គ្រឿង ដែលគេយកទៅធ្វើតេស្តរយៈពេល ៣ថ្ងៃ នៅឯទីលាន Lausitzring ក្នុងប្រទេសអាល្លឺម៉ង់។

ក្រោយបញ្ចប់ការធ្វើតេស្ត រថយន្តទាំង ៣គ្រឿងខាងលើ សុទ្ធតែអាចបើកបរលើសចម្ងាយ ៦២០ម៉ាយ៍ ឬ ១ ០០០គីឡូម៉ែត្រ បន្ទាប់ពីសាកភ្លើងពេញម្តង។

គួរឲ្យដឹងថា រថយន្តទាំង ៣គ្រឿងខាងលើ សុទ្ធតែប្រើសម្បកកង់លេខ 215/55R17 ខណៈម៉ាស៊ីនត្រជាក់ និងអេក្រង់កម្សាន្ត ត្រូវបានបិទចោល ប៉ុន្តែបើកភ្លើងបំភ្លឺពេលថ្ងៃ (Daytime Running Lights) ដើម្បីឲ្យស្របតាមច្បាប់។ ការធ្វើតេស្តជិត ៣៥ម៉ោងខាងលើ បានផ្លាស់ប្តូរតៃកុងអស់ ៣៦នាក់ ហើយរថយន្ត Hyundai Kona EV នោះ ត្រូវគេបើកបរក្នុងល្បឿនជាមធ្យម ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Hyundai Kona EV ត្រូវបានដាក់លក់ក្នុងប្រទេសអាល្លឺម៉ង់ តម្លៃ ៣៩ ៩៦០ដុល្លារ សម្រាប់ម៉ូដែលកម្លាំង ១៣៤សេះ និង ៤៧ ៩៨០ដុល្លារ សម្រាប់ម៉ូដែលកម្លាំង ២០១សេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង