Rio ឆ្ងល់ Messi នៅពាក់អាវក្រុម Barcelona ដល់ពេលណាទៀត

  • 2020-08-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល​ដល់​ទៅ ៨-២ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត UEFA Champions League ​នៅ​យប់មិញ​នេះ​។

​វា​ជា​លទ្ធផល​មួយ​ដែល​អាម៉ាស់​បំផុត​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ ​ត្បិត​អី​ពួកគេ​ក៏​ជា​បេក្ខភាព​មួយ​ដែល​ត្រូវ​បាន​គេ​គិត​ថា​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នៅ​ឆ្នាំ​នេះ​ផង​ដែរ។ ​ស្រប​ពេល​ទម្រង់​នៅ​យប់មិញ​នេះ​វិញ ​គឺ​ពិត​ជា​មិន​អាច​ទប់​ជាមួយ​ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់ Bayern Munich ​បាន​នោះ​ទេ។ បើ​ទោះ​ជា​ក្រុម Barcelona ​មាន Messi ​លេង​ពេញ​ជើង​ក៏​ដោយ។

​ឃើញ​ទម្រង់​លេង​របស់​ក្រុម Barcelona ​នៅ​យប់មិញ​នេះ Rio Ferdinand ​អតីត​កីឡាករ Man Utd ​បាន​និយាយ​ថា​៖ “តើ Messi ​នឹង​គិត​អ្វី​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ? តើ​គាត់​នឹង​បន្ដ​ពាក់​អាវ​ក្រុម​នេះ រហូត​ដល់​ចូល​និវត្តន៍​ឬ? ខណៈ​ដែល​សមាជិក​ក្រុម​ដទៃ​ទៀត​មាន​ទម្រង់​លេង​បែប​នេះ? តើ​គាត់​ត្រូវ​ចំណាយ​ពេល​ដើម្បី​អង្គុយ​រង​ចាំ​ឬ។ បាល់ទាត់​គឺ​លឿន​ណាស់ បើ​អ្នក​ចំណាយ​ពេល​ខុស នោះ​នឹង​ខុស​ហើយ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ