Pep ​៖​លេង​ឈ្នះ​ស្ដេច Champions League ​យើង​មាន​សង្ឃឹម​ច្រើន​ជាង​មុន​

  • 2020-08-15 04:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Lyon ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League ​។

​មុន​ការ​ប៉ះ Lyon ​នៅ​រាត្រី​នេះ ​លោក Pep ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មាន​ភាគរយ​និង​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ​ក្រោយ​ពី​ឈ្នះ​ក្រុម Real Madrid ​។ ​ដោយ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​ខាង​លើ​នេះ បាន​ចាត់​ទុក​ក្រុម​របស់​លោក Zidane ​ថា​ជា​ស្ដេច​នៃ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ពួកគេ​ជោគជ័យ​ខ្លាំង​ជាង​គេ។

​លោក Pep ​និយាយ​បែប​នេះ​ថា​៖ “ជា​រឿង​សំខាន់​ណាស់ ដែល​យើង​អាច​លេង​ឈ្នះ​ក្រុម​ស្ដេច​នៅ UCL ​។ ​តែ​នៅ​ពេល​យើង​លេង​តែ​១​ជើង​ដើម្បី​កាត់​សេចក្ដី​យក​ក្រុម​ឈ្នះ ​អ្វី​ទាំង​អស់​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ​វា​ពិត​ជា​ប្លែក ​ពេល​អ្នក​លេង​ជើង​ទី​១ ហើយ​យើង​ត្រូវ​គិត​នៅ​ជើង​ទី​២​ទៀត តែ​ម្ដង​នេះ​យើង​ត្រូវ​លេង​កាត់​ក្ដី​តែ​១​ប្រកួត​ប៉ុណ្ណោះ”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ