ដល់​បាត់ បទ​ហង្សមាស​មួយ​នេះ បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ ប្រិយមិត្ត​កំពុង​សរសើរខ្លាំង!

  • 2020-09-07 09:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បេសកកម្ម​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​ខ្មែរ ថ្មី​ៗ​នេះ ហង្សមាស ទើប​បាន​បញ្ចេញវីដេអូ​ចម្រៀង​ពិសេស​មួយ ដែល​ក្នុង​នោះ​មាន​លើក​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជា​ច្រើន ខណៈ​ប្រិយមិត្តក៏​កំពុង​លើក​សរសើរ​មិន​ដាច់​ពី​មាត់។

បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​សម្រាប់​រដូវ​ភ្ជុំ​បិណ្ឌ​របស់​ផលិតកម្ម​ហង្សមាស ​នេះ​មាន​ចំណង​ជើង​ថា “ភ្ជុំ​បិណ្ឌ​ដល់​ហើយ’’ ច្រៀង​រួម​គ្នា​ដោយ​កំពូល​តារា​២ដួង គឺ ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត។ វីដេអូ​ចម្រៀង បាន និង​កំពុង​អន្ទង​បេះដូង​ប្រិយមិត្ត​អ្នក​ស្ដាប់ ឲ្យ​លង់​ជាមួយ​នឹង​មន្ត​នៃ​ដួង​ព្រលឹង​របស់​សិល្បៈ​វប្បធម៌​ខ្មែរ​ដែល​បាន​លេច​មក​យ៉ាង​ពិសេស​ក្នុង​វីដេអូ​ចម្រៀង​យ៉ាង​ល្អ​ឥត​ខ្ចោះ​នេះ។

ពួក​គេ​បាន​លើក​ឡើង​ចំ​ៗ​ថា នេះ​ទើប​ជា​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ពិត​ប្រាកដ។ អ្នក​ខ្លះ​ក៏​បាន​ភ្លាត់​មាត់​ថា "ពីរោះ​ណាស់ មាន​បញ្ចូល​ឧបករណ៍​ភ្លេង​បូរាណ​ខ្មែរ សម្លេង និង​សម្រស់​សក្តិសម​គ្នា​ណាស់ មាន​អត្ថន័យ​ល្អ ការ​ស្លៀកពាក់​សក្តិសម​ឥត​ខ្ចោះ!”។ មិន​អស់​នៅ​ឡើយ មាន​ប្រិយមិត្ត​ខ្លះ​ទៀត អះអាង​ថា រូប​គេ​ពិត​ជា​លង់​នឹង​រស​ជាតិ​បទ​ភ្លេង និង​សំនៀង​របស់​កំពូល​តារា​ទាំង​ពីរ​កាន់​តែ​ខ្លាំង។​

ពួក​គេ​ថា កាន់​តែ​ស្ដាប់ កាន់​តែ​នឹក​ផ្ទះ នឹក​ស្រុក នឹក​ភូមិ នឹក​ស្រែ ពិសេស​គឺ នឹក​ពុក និង​ម៉ែ​ខ្លាំង​ណាស់! តោះ​ទស្សនា និង​ស្តាប់​កម្សាន្ត​ទាំង​អស់​វីដេអូ​ចម្រៀង​ពិសេស​នេះ​ទាំង​អស់​គ្នា៖

 

អត្ថបទ៖ ទារិកា