ទាយដឹង អត្តចរិត មនុស្ស តាមរយៈការគេង

  • 2020-09-10 08:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស នៅពេលគេង ជាពេលដែល បង្ហាញពីកាយវិការគ្រប់យ៉ាង គ្មានការលាក់លៀម ជាពិសេសនោះ យើងក៏អាចទាយដឹង ពីអត្តចរិត របស់ពួកគេ តាមរយៈការគេង ផងដែរ។ ជឿអត់ ?

១. គេងបែបជីវិតអ្នកលេងកីឡា បាល់អោប ៖ ចរិតលក្ខណៈធំៗរបស់គាត់មាន៣ គឺ គ្មានអារម្មណ៌សុវត្ថិភាព ជាមនុស្ស ដែលចង់បាន ចំណាប់អារម្មណ៌ខ្លាំង តែមិនបង្ហាញចេញមកអោយបានដឹង និង ជាមនុស្សអៀន ពិសេសជាមួយមិត្តថ្មីៗ ប៉ុន្តែឆាប់សម្របខ្លួនបាន។

២. គេងផ្កាប់មុខ ៖ អត្តចរិត របស់មនុស្ស ដែលគេងរបៀបនេះ ជាមនុស្សដែលឆាប់ខឹង ដែលកើតឡើង បណ្តាលមកពី ការឈឺចាប់ ដែលកើតចេញពីរបៀបគេងមួយនេះ។ ការគេងបែប អាចអោយអ្នក ឈឺនៅតាមសាច់ដុំ ឈឺក អីបែបហ្នឹង អ្នកគួរតែចាប់អារម្មណ៌ និងចាប់ផ្តើមផ្លាស់ប្តូររបៀបនៃការគេងរបស់អ្នក ដើម្បីក្រោកមកជាមួយភាពស្រស់ស្រាយ និងមានភាពរីករាយ។ បញ្ជាក់តិច អ្នកឆាប់ជឿគេ អ្នកជាប្រភេទមនុស្ស ដែលឆាប់ជឿគេបំផុត។

៣. គេងស្តូកស្តឹង ដូចមនុស្សយន្ត ៖ អ្នកដែលគេងបែបនេះ មើលទៅចម្លែក និងគួរអោយខ្លាច ប៉ុន្តែ វាបានបង្ហាញថា អ្នកគឺជាមនុស្ស ដែលងាយ ឆាប់ចុះសម្រុងជាមួយអ្នកដ៏ទៃ ចូលចិត្តជីវិត បែប social butterfly អីបែបហ្នឹង។

៤. គេងពីលើខ្នង ៖ ភាសាសាមញ្ញ គឺគេងផ្ងារហ្នឹងឯង។ អ្នក ដែលជ្រើសការគេងបែបនេះ ជាមនុស្សដែលចូលចិត្តការរៀបចំទុកជាមុន មានភាពស្ងៀមស្ងាត់ ហើយមានរបៀបនៃការរស់នៅខ្លាំងណាស់។គាត់ជាមនុស្សដែលមានកូដជីវិត ដូច្នេះ សម្រាប់អ្នកដែលចង់ចូលក្នុងជីវិតគាត់ ប្រហែលជាពិបាកបន្តិចហើយ។

៥. គេងដាក់ដៃឡើងទៅលើ ៖ ការគេងរបៀបនេះ កម្រមានណាស់ ប៉ុន្តែប់អ្នកបានឃើញនរណាម្នាក់ ដែលគេងបែបនេះ អោយដឹងផងទៅ ថា គាត់ជាមនុស្ស ដែលមានភាពរីករាយក្នុងជីវិត មានការជំរុញចិត្តខ្ពស់ និងមានទំនួលខុសត្រូវ ក្នុងជីវិត។ គាត់មើលថែក្តីស្រលាញ់ របស់គាត់ បានល្អណាស់ ហើយក៏ការពារទំនាក់ទំនង បានយ៉ាងល្អផងដែរ។

៦. គេងផ្កាប់មុខ បែប free lancer ៖ មនុស្សមិនច្រើនទេ ដែលចូលចិត្តការគេងបែបនេះ ការគេងផ្កាប់មុខ បែបងាយៗ បង្ហាញបានថា គាត់ជាមនុស្ស មានភាពអង់អាច និងជាក់លាក់ ក្នុងជីវិត តែយ៉ាងណាមិញ ដែលមិនងាយទទួលការរិះគន់មិនសមហេតុផល ពីអ្នកណាម្នាក់ឡើយ។

៧. គេងចំហៀង អោបខ្នើយ ៖​ អ្នកដែលគេង បែបនេះ អោយតម្លៃ លើទំនាក់ទំនង ជាខ្លាំង។ ភាពខ្លាំង របស់មនុស្សប្រភេទនេះ គឺជាក្តីស្រលាញ់ ហើយអ្នកក៏នឹងអោយក្តីស្រលាញ់ដែលអ្នកមាននោះ ទៅកាន់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន។

៨. គេង របៀបគ្មានជំពាក់អ្នកណា ៖ ដោយសារតែភាពគ្មានសណ្តាប់ធ្នាប់ ក្នុងការគេង របស់អ្នក អាចចោទជាបញ្ហា ដល់ភាពសុខស្រួល ក្នុងជីវិតរបស់អ្នក។ អ្នកគួរផ្លាស់ប្តូរ ប្រសិនអ្នកគេងបែបនេះ ដើម្បីកាត់បន្ថយបញ្ហា មួម៉ៅ អស់កម្លាំង នៅពេលព្រឹកព្រលឹម ក្រោយពេលក្រោកពីគេង៕

ប្រភព៖ herbeauty   ប្រែសម្រួល ៖​ Art