ចំណេញកប់! ទិញស្បែកជើងគូទី២ តម្លៃត្រឹមតែ ១ដុល្លារពី SKECHERS ក្នុងឱកាសសម្ពោធសាខាថ្មី

  • 2020-09-11 10:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ សម្រាប់ហ្វេនស្បែកជើងទាំងអស់ !

កាលពីម្សិលមិញនេះ ពិតជាឱឡារិកខ្លាំង ម៉ាកល្បី SKECHERS បានបើកសម្ពោធហាងថ្មីមួយទៀតហើយ តាមបណ្តោយផ្លូវ កម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធរម៉ុក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីអតិថិជន និងអ្នកសារព័ត៌មាន អមដោយបរិយាកាសសប្បាយៗ នៃការប្រគំតន្រ្តី Live និង ការដើរបង្ហាញស្បែកជើង និងឈុតកីឡាស្អាតៗ ពី SKECHERS ផងដែរ។

ដើម្បីអបអរ ឱកាសបើកសាខាថ្មី សាខាធំនៅសន្ធរម៉ុក ឥលូវនេះ SKECHERS កំពុងដាក់លក់ ក្នុងតម្លៃ ប្រូម៉ូសិនដ៏ពិសេសបំផុតមិនធ្លាប់មាន គឺ រាល់ការទិញស្បែកជើងគូទី២ ទាំងអស់ ចាយត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ។ មានន័យថា ថែមតែ ១ដុល្លារទៀត បានទាំង ២គូតែម្តង! ត្រូវម៉ាច់ អ្នកពិបាកសម្រេចចិត្ត ចង់បានទាំង២ មិនដឹងគួរយកមួយណា ឬ ចង់នាំមិត្តភក្តិទៅទិញជាមួយគ្នា គឺចំណេញលើកគោកតែម្តង។

ប្រញាប់ឡើង! ប្រូម៉ូសិននេះ មាននៅតែ សាខាថ្មី SKECHERS សន្ធរម៉ុក ប៉ុណ្ណោះ និងមានសុពលភាពចាប់ពីថ្ងៃ ១០ កញ្ញា ដល់ ថ្ងៃ ២០ កញ្ញា ២០២០ នេះ។

ភាពលេចធ្លោ នៃស្បែកជើងម៉ាកល្បីនេះ គឺមិនត្រឹមតែគុណភាព ប្រើមួយ ដឹងមួយប៉ុណ្ណោះទេ ម៉ូដស្បែកជើង និងពណ៌វិញ គឺ ទាក់ភ្នែក ទាន់សម័យ ខុសប្លែកពីស្បែកជើងផ្សេងទៀត។

SKECHERS គឺ ជាម៉ាកល្បីឈ្មោះរបស់អាមេរិក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក ដែលមានលក់ស្បែកជើង និងសម្លៀកបំពាក់បែប Lifestyle និងកីឡាស្អាតៗ ទាន់សម័យ ជាច្រើនជម្រើស ត្រូវនឹងរសនិយមគ្រប់វ័យ ក្មេង ចាស់ ប្រុស ស្រីចាប់ពី ៤ឆ្នាំឡើងទៅ។

ចូលដល់ទីផ្សារកម្ពុជាជិត ១០ឆ្នាំមកហើយ SKECHERS ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងបន្តពង្រីកសាខា ៤កន្លែងហើយ គឺ នៅសាខា AEON Phnom Penh , AEON SEN SOK , សាខាមហាវិថីព្រះសីហនុ (ទល់មុខនាគបាញ់ទឹក វិមានឯករាជ្យ) ,និង សាខាសន្ធរម៉ុក ដែលទើបនឹងបើកសម្ពោធកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។ តោះ! ចាំកាលទៀត ម៉ូដស្អាតៗ ប្រម៉ូសិនកប់ តម្លៃអេមខ្លាំង រកឯណាបាន សម្រាប់ព័ត៌មានថ្មីៗពីប្រូម៉ូសិន សូមតាមដានហ្វេសប៊ុកផេក Skechers Cambodia

Vichny

អត្ថបទថ្មី