ស្អាត​ទាក់​ទាញ​ខ្លាំង! សម្រស់​កញ្ញា ប៉ូ​គឹម​ថេង សុធីតា ស្លៀក​សិចស៊ី​ចុះ​លេង​ទឹក​កណ្ដាល​ព្រៃ​ជ្រៅ

  • 2020-09-14 08:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ប៉ូគឹមថេង សុតធីតា ជយលាភី​លេខ​៣​កម្មវិធី​កញ្ញា​ឯកទេសចរណ៍២០១៩ បាន​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​នៅ​មួយ​រយៈ​ចុង​ក្រោយ តាម​រយៈ​ការ​បង្ហាញ​រូបភាព​ជាមួយ​ស្ទីល​ផ្ទាល់​ខ្លួន​១​ឈុត​ហើយ​១​ឈុត​ទៀត​ធ្វើ​ឲ្យ​មាន​ការ​សរសើរ។ ជាក់​ស្ដែង​ស៊េរី​រូបភាព​ថ្មី​មួយ​នៅ​កណ្ដាល​ព្រៃ តារា​ម៉ូដែល​ស្លៀក​ប៊ីគីនី​លេង​ទឹក​ជ្រោះ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

រូបភាព​៣​សន្លឹក សុតធីតា បាន​បង្ហោះ​នៅ​បណ្ដាញ IG របស់​នាង លាត​ត្រដាង​ពី​សោភណ្ឌ​ទាក់​ភ្នែក​ទាំង​មនុស្ស និង​ធម្មជាតិ ពិសេស​គឺ​មនុស្ស​តែ​ម្ដង ដែល​រូបភាព​នេះ​បាន​កើត​ឡើង​ក្នុង​វេលា​​នាង​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ហៅ​ថា​ទឹក​ធ្លាក់ "អន្លង់​ជើងចាប" ដែល​នាង​បាន​ទៅ​ដើរ​កម្សាន្ត​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ។

សុតធីតា ត្រូវ​បាន​គេ​មើល​ឃើញ​រូបរាង​ដ៏​ស្រឡូន​កាន់​តែ​ច្បាស់ តាម​រយៈ​រូបភាព​កម្រ​នេះ។ ប្រិយមិត្ត​ទាំង​ឡាយ​របស់​តារា​ស្រី​ដែល​បាន​រូបភាព​ទាំង​នេះ សុទ្ធ​ពោល​សរសើរ​ថា សុតធីតា ពិត​ជា​ស្រស់​ស្អាត ពោល​គឺ​មាន​រូបរាង​ស្អាត​សម​សួន រក​កន្លែង​ទាស់​សឹង​គ្មាន។ ឯ​អ្នក​ខ្លះ​ទៀត​ថា តារា​ម៉ូដែល​ខ្ពស់​ស្រឡះ ប៉ុន្មាន​ប៉ុស្តិ៍​នេះ​សិចស៊ី ប៉ុន្តែ​គួរ​ឲ្យ​ស្រឡាញ់​ណាស់។

ងាក​ទៅ​ធម្មជាតិ​ទៀត​សោត ស្ថិត​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់ "អន្លង់​ជើង​ចាប" វិញ ក៏​ស្រស់​ត្រកាល បរិសុទ្ធ​មើល​ឃើញ​ហើយ ពិត​ជា​គួរ​ឲ្យ​ចង់​ចូល​ទៅ​នែបនិត្យ​កាយ ដូច​តារា​ស្រី​ដែរ។ តោះ...ទស្សនា​ទាំង​អស់​គ្នា៖

រូបភាព៖ IG សុតធីតា

អត្ថបទ៖ ទារិកា