ចំណោម​ប្រទេស​មេគង្គ​ក្រោម​ទាំង ៥ ដឹង​ថា​ប្រទេស​ណា​មាន​សិស្ស​រៀន​នៅ​អាមេរិក​ច្រើន​ជាង​គេ​ទេ?

  • 2020-09-21 12:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ សហរដ្ឋអាមេរិក និង​ប្រទេស​មេគង្គ​ក្រោម​ទាំង ៥ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដោយ​ដំឡើង​ពី​គំនិត​ផ្ដួចផ្ដើម​នៃ​តំបន់​មេគង្គ​ក្រោម (LMI) ទៅ​ជា​ភាព​ជា​ដៃ​គូរ​មេគង្គ-សហរដ្ឋអាមេរិក។ ក្នុង​ថ្ងៃ​នេះ​ដែរ Sabay ចង់​នាំ​មក​នូវ​ប្រិយមិត្ត​អ្នក​អាន​អំពី​ចំនួន​សិស្ស​មក​ពី​ប្រទេស​មេគង្គ​ក្រោម​ទាំង ៥ (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម) ដែល​កំពុង​រៀន​នៅ​សហរដ្ឋអាមេរិក។

រូបតំណាង

បើ​តាម​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ****[មេគង្គ​មាន​សារៈសំខាន់​ចំពោះ​អាមេរិក -​អាមេរិក​មាន​សារៈសំខាន់​ចំពោះ​មេគង្គ](https://asiamattersforamerica.org/uploads/publications/2020-Mekong-Matters-for-America.pdf)**** ប្រទេស​មេគង្គ​ក្រោម​ទាំង​អស់​បាន​បញ្ជូន​សិស្ស​ចំនួន​ ៣៣,០០០នាក់​សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩។

ចំណោម​ប្រទេស​ទាំង​ ៥នេះ ប្រទេស​ដែល​មាន​សិស្ស​ទៅ​រៀន​នៅ​អាមេរិក​ច្រើន​ជាង​គេ​គឺ​ ប្រទេស​វៀតណាម ដែល​មាន​សិស្ស​ប្រមាណ​ជាង ២៥,០០០នាក់​ទៅ​រៀន​នៅ​ទី​នោះ។ បន្ទាប់​ពី​វៀតណាម​គឺ ប្រទេស​ថៃ​ ដែល​មាន​សិស្ស​ប្រមាណ ៦,៥០០នាក់។

លេខ ៣ បាន​ទៅ​លើ​មីយ៉ាន់ម៉ា ដែល​មាន​សិស្ស​ជិត​ ២ពាន់​នាក់ ឯ​កម្ពុជា​យើង​វិញ​លេខ ៤ ដែល​មាន​សិស្ស​ជាង ៧០០នាក់​ទៅ​រៀន​នៅ​អាមេរិក ហើយ​ឡាវ​ឯណេះ មាន​តែ​៩៦នាក់​ប៉ុណ្ណោះ ទៅ​រៀន​នៅ​អាមេរិក៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី