បង្ហាញតម្លៃ និងកម្រិតស៊ីប្រេង SUV ប្រណីតបំផុតរបស់កូរ៉េ

  • 2020-09-21 07:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក EPA ទើបតែបានប្រកាសនូវកម្រិតស៊ីប្រេងនៃរថយន្ត Genesis GV80 ស៊េរីឆ្នាំ២០២១ បន្ទាប់ពីវាបានចេញលក់ជាផ្លូវការនៅទីនោះ។

រថយន្ត GV80 ដែលស៊ីប្រេងតិចបំផុត គឺជាម៉ូដែលប្រើប៉ុងមួយវិលកង់ក្រោយ RWD ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបានសរុប ៣០០សេះ ហើយមានកម្រិតស៊ីប្រេង ក្នុងក្រុង ១១,២លីត្រ , ក្រៅក្រុង ៩,៤លីត្រ និង ជាមធ្យម ១០,២លីត្រ/១០០គីឡូម៉ែត្រ។ ចំពោះម៉ូដែលប៉ុងពីរ AWD វិញ គឺ ក្នុងក្រុង ១១,២លីត្រ , ក្រៅក្រុង ៩,៤លីត្រ និង ជាមធ្យម ១០,៦លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែក សម្រាប់ម៉ូដែលប្រើម៉ាស៊ីនធំ ចំណុះ ៣,៥លីត្រ twin-turbocharged V6 មានកម្លាំង ៣៧៥សេះ ប្រើប៉ុងពីរ AWD មានកម្រិតស៊ីប្រេង ក្នុងក្រុង ១៣លីត្រ , ក្រៅក្រុង ១០,២លីត្រ និង ជាមធ្យម ១១,៧លីត្រ/១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Genesis GV80 ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤៨ ៩០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក និងថ្លៃបំផុតឡើងដល់ ៧០ ៩៥០ដុល្លារឯណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង