Ole ​ថា​ទាល់​តែ​​៤ទៅ៥​ប្រកួត​ទៀត ទើប Man Utd ​លេង​ល្អ​ឡើង​វិញ​

  • 2020-09-22 04:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Ole Gunnar Solskjaer ​បាន​អះអាង​ថា​ក្រុម Manchester United ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់ និង​យល់​ចិត្ត​គ្នា​នៅ​ឡើយ​ទេ ទើប​បើក​ឆាក​លីគ​មិន​ទាន់​បាន​ល្អ។

​បិសាច​ក្រហម ​លេង​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​៣-១ ​។ ​បរាជ័យ​នោះ ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​និយាយ​ថា​មក​ពី​កីឡាករ​ខ្លួន​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា ​និង​មាន​ពេល​វេលា​ហ្វឹកហាត់​តិច​ពេក ​ទើប​ធ្វើ​ឱ្យ​ទម្រង់​លេង​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ។

​បើ​តាម​សម្ដី​អ្នក​ចាត់ការ​ខាង​​លើ​នេះ ​ក្រុម Man Utd ​ត្រូវ​ការ​ពេល​យ៉ាង​តិច​៤​ទៅ​៥​ប្រកួត​ទៀត ​ទើប​អាច​ត្រលប់​ទៅ​រក​ទម្រង់​លេង​ល្អ​ប្រសើរ​តាម​ស្ដង់ដារ​វិញ​បាន​។ ​ខណៈ​ដែល​រាត្រី​នេះ ​បិសាច​ក្រហម​ត្រូវ​តតាំង​ជាមួយ​ក្រុម ​Luton ​នៅ​ក្របខណ្ឌ​ក្រោម ​ក្នុង​ពាន​រង្វាន់ EFL Cup ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី