មិន​ធម្មតា! ចន្ធា ​ថា ​​ភាព​ជោគជ័យ​របស់​គេ​ពេល​នេះ​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ

  • 2020-09-22 09:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​​ សៀង ចន្ធា រក​បាន ៩ គ្រាប់​ហើយ​ឲ្យ​ក្លឹប​កេត​គិត​ត្រឹម​សប្ដាហ៍​ទី​១៥ នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ ​ជា​មួយ​ការ​បង្ហាញ​​ទម្រង់​លេង​​បាន​យ៉ាង​ល្អ​ឲ្យ​ក្រុម​។ យ៉ាង​ណា​កម្រិត​នៃ​ការ​លេង​របស់​ ចន្ធា ​នៅ​ពេល​នេះ​ត្រូវ​បាន​ខ្លួន​គេ​ចាត់​ទុក​ថា គឺ​ត្រឹម​ជា​ការ​ចាប់​ផ្ដើម​មួយ​ប៉ុណ្ណោះ ។

សៀង ចន្ធា

ខ្សែ​ប្រយុទ្ធ​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​បាន​រៀបរាប់​ពី​មហិច្ឆតា​របស់​ខ្លួន​​ប្រាប់​ Sabay ថា ​​កម្រិត​នៃ​ការ​លេង​​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​។ ក្ដី​ស្រម៉ៃ​ដ៏​ធំ​របស់​គេ​គឺ​ចង់​ទៅ​លេង​នៅ​ Barcelona ប៉ុន្តែ​វា​គ្រាន់​ជា​ក្ដី​ស្រម៉ៃ ដោយ​ឡែក​គេ​ក៏​មាន​ក្ដី​ស្រម៉ៃ​ទី​២ គឺ​ធ្វើ​យ៉ាង​ណា​បាន​ទៅលេង​នៅ​លីគ​កំពូល​ជប៉ុន។

​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា គេ​បាន​កំណត់​ខ្លួន​របស់​គេ​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត បើ​មិន​បាន​ក្ដី​ស្រម៉ៃ​ទី​១ ត្រឹម​ទី​២ ក៏​សប្បាយ​ចិត្ត។ គេ​គិត​ថា ក្ដី​ស្រម៉ៃ និង​ការ​តាំង​ចិត្ត​នេះ​ពិត​ជា​អាច​ទៅ​រួច និង​មិន​បោះបង់​ចោល​ឡើយ ព្រោះ​គេ​គិត​ថា គេ​នៅ​ក្មេង។

​​​​​​​​​​​​សៀង ចន្ធា ជា​ដៃ​គូ​លេង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​ជា​មួយ ម៉ាត់ ណូរុន បច្ចុប្បន្ន ហើយ​គេ​ក៏​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ជួយ បឹង​កេត​ឲ្យ​​ឈរ​កំពូល​តារាង​​នៃ​លីគ​កំពូល​កម្ពុជា​ដោយ​មាន ៣៦ ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១៤ លើក​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី