ចូលសិល្បៈ៥ឆ្នាំហើយ ទើបល្បីខ្លាំងក្រោយប្រឡូកជាតារាទោល និងខ្លាំងដល់ថ្នាក់អាចយកឈ្នះ Jennie

  • 2020-09-22 09:50:00
  • ចំនួនមតិ 640 | ចំនួនចែករំលែក 205

ចន្លោះមិនឃើញ


​កាល​ពី​ថ្មីៗ​នេះ​ YooA សមាជិក​ក្រុម​ចម្រៀង​ Oh My Girl ក្លាយ​ជា​ឈ្មោះ​ដែល​​​គេ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ K-Pop ដោយ​សារ​តែ​រូប​សម្រស់​ប្រៀប​ដូច​ជា​តុក្កតា​របស់​នាង​ និង​ដោយ​សារ​ការ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​ជា​សមាជិក​ក្រុម​ចម្រៀង​មាន​ប្រជាប្រិយភាព​ជាង​គេ​ប្រចាំ​ខែ​កញ្ញា​ផង​ដែរ។

YooA បាន​បង្ហាញ​សម្រស់​​ដែល​ស្រស់​ស្អាត​ដូច​ជា​តុក្កតា​ តាម​រយៈ​ការ​ប្រឡូក​ជា​តារា​ចម្រៀង​ទោល​ជា​ផ្លូវ​ការ ក្រោយ​ពី​បាន​ជ្រក​ក្រោម​ទ្រនំ​​ក្រុម​ Oh My Girl អស់​រយៈ​ពេល ៥​ឆ្នាំ​រួច​មក។ បទ​ចម្រៀង​ “Bon Voyage” ដែល​ជា​បទ​ចម្រៀង​ប្រឡូក​ជា​តារា​ទោល​របស់ YooA បាន​ប្រើ​ប្រាស់​នូវ​ Concept ប្លែក​​កម្រ​ឃើញ​ពី​មុន​ក្នុង​វិស័យ​ចម្រៀង K-Pop ដែល​វា​បាន​ធ្វើ​ឲ្យ​ YooA មាន​​​សម្រស់​ទាក់ទាញ​​ប្លែក ខុស​ពី​ពេល​​​ចេញ​បទ​ថ្មី​ជា​ក្រុម។

តាម​រយៈ​ការ​ប្រឡូក​ជា​តារា​ចម្រៀង​ទោល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​​​ប្រជាប្រិយភាព​របស់​ YooA ហក់​ឡើង​ខ្លាំង ដោយ​ប្រចាំ​ខែ​កញ្ញា​ ប្រជាប្រិយភាព​របស់​នាង​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​ ២ នៅ​ពី​ក្រោយ Jisoo សមាជិក​ BLACKPINK ប៉ុន្តែ​​នាំ​មុខ​ Jennie និង​សមាជិក​​ក្រុម​ Red Velvet ​ជា​ច្រើន​នាក់​៕​​​​​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង