ចាន់ នីកា មុខឆ្នាស តែមិនដែលបានដើរតួរឆ្នាស...ម្ដងនេះជួបហើយ!
- 2020-09-24 08:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ នីកា មុខឆ្នាស តែមិនដែលបានដើរតួរឆ្នាស...ម្ដងនេះជួបហើយ!
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីការិនី ចាន់ នីកា បានក្លាយជាតួអង្គសម្ដែងកាចឆ្នាសឆ្នើមជាលើកដំបូងក្នុងរឿងភាគមួយដែលមានចំណងជើងថា"កូនក្រមុំខ្មោច" ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នាចុងឆ្នាំ២០២០ នេះ។
ចាន់ នីកា និយាយថា រឿងនេះកំពុងតែដំណើរការថតជិតចប់ហើយ ហើយគេក៏នឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះដែរ។ បន្ទាប់ពីឆ្លងកាត់ការថតឈុតកាចជាច្រើន បានធ្វើឲ្យកញ្ញាមានអារម្មណ៍ប្លែក ហើយចាប់ផ្ដើមស្រឡាញ់ការសម្ដែងជាតួអង្គកាចបន្ថែមទៀត។
បច្ចុប្បន្នគេសង្កេតឃើញតារាសម្ដែងរូបស្រស់សោភា ចាន់ នីកា មានទីផ្សារសិល្បៈច្រើនគួរសម រាប់ទាំងពីការធ្វើជាពិធីការិនី សម្ដែងក្នុងរឿងភាគ និងរឿងអប់រំខ្លីជាច្រើនទៀត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២០ នេះ នាងថតរឿងខ្លីៗបានមួយចំនួន និងរឿងភាគ"កូនក្រមុំខ្មោច"ដែលនាងចាប់អារម្មណ៍ជាងគេនេះមួយទៀត។
ចាន់ នីកា បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែង និងធ្វើជាពិធីការិនីម្នាក់នៅទូរទស្សន៍អនឡាញហ្វ្រេសញូស តាំងពីឆ្នាំ២០១៨។ ក្នុងចំណោមរឿងភាគសរុបចំនួន១៦ រឿង ដែលនាងបានថតចាប់តាំងពីចូលសិល្បៈមក គឺមានតែរឿង"កូនក្រមុំខ្មោច" នេះមួយគត់ដែលនាងពេញចិត្ដខ្លាំងជាងគេ ព្រោះនាងបានដើរជាតួអង្គកាចឆ្នាសឆ្នើម៕