មូលហេតុនារីជប៉ុន ស្ទើរពាក់កណ្ដាលប្រទេស នៅក្រមុំព្រហ្មចារី
- 2020-09-24 10:15:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនារីជប៉ុន ស្ទើរពាក់កណ្ដាលប្រទេស នៅក្រមុំព្រហ្មចារី
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍នៃការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានអះអាងថា បុរសចំនួន ៤២ភាគរយ និងស្រ្តីចំនួន ៤៤,២ភាគរយ ឬស្ទើរតែពាក់កណ្ដាលនៃចំនួនមនុស្សពេញវ័យ ក្នុងប្រទេសជប៉ុន ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ សុទ្ធតែនៅកំលោះក្រមុំព្រហ្មចារី ឬអាចនិយាយបានថា មិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់តែសោះ។
ស្របពេលដែលមនុស្សពេញវ័យទាំងប្រុសទាំងស្រី ស្ទើរតែពាក់កណ្ដាលប្រទេសជប៉ុនមិនរួមភេទ មនុស្សជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន បុរសចំនួន ៨៥,៧ភាគរយ និងស្រ្តីចំនួន ៨៩,៣% ចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេ ដោយក្តីសង្ឃឹមនៃការរៀបអាពាហ៍ពិពាហ៍ នាថ្ងៃអនាគត។ ការស្ទង់មតិនេះ មិនបានសម្លឹងមើលទៅលើគូស្នេហ៍ភេទដូចគ្នាឡើយ។
គួរបញ្ជាក់ថា ជប៉ុន គឺជាប្រទេសមួយ ដែលមានអត្រាបង្កកំណើតទាបបំផុតមួយលើពិភពលោក ហើយសម្បូរទៅដោយចំនួនមនុស្សចាស់ អាយុចាប់ពី ៦៥ឆ្នាំច្រើនលើសលុប រហូតដល់ទៅ ៣៤,៦លាននាក់។
យ៉ាងណាមិញ កង្វះនៃការចាប់អារម្មណ៍ក្នុងការរួមភេទរបស់ជនជាតិជប៉ុន ត្រូវបានគេស្តីបន្ទោស និងចោទប្រកាន់ទៅលើរឿងគ្រប់យ៉ាង ដូចជាបញ្ហាសេដ្ឋកិច្ចនៅទ្រឹង និងការស្រលាញ់ចូលចិត្ត ឬគាំទ្រតុក្កតាហួសហេតុ ពោលគឺចូលចិត្តការរវើរវាយ ឬអរូបិយ ជាងការពិត៕