Di Maria ​ត្រូវ​បាន​ហាម​មិន​ឲ្យ​លេង ៤ប្រកួត ក្រោយ​ PSG ចាញ់​ Marseille​

  • 2020-09-24 14:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ស្លាប​អាហ្សង់ទីន​កីឡាករ Angel Di Maria ត្រូវ​បាន​ស្ថាប័ន​លីគ​កំពូល​បារាំង​ធ្វើ​ការ​ពិន័យ​ ដោយ​ព្យួរ​មិន​លេង​ចំនួន ៤ប្រកួត បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ស្ដោះ​ទឹកមាត់​អំឡុង​ប្រកួត​ក្របខ័ណ្ឌ Ligue 1 រវាង​ក្លឹប Paris Saint-Germain និង​ក្លឹប Marseille កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា​ កន្លង​ទៅ។

កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ស្ដោះ​ទឹកមាត់​ដាក់​ខ្សែ​ការពារ Marseille កីឡាករ Gonzalez អំឡុង​ពេល​ប្រកួត​ដ៏​តឹងតែង​មួយ​នេះ ដែល​មាន​កីឡាករ ៥នាក់​ត្រូវ​បាន​ដេញ​ចេញ​ពី​ការ​ប្រកួត​។

Di Maria នឹង​វិល​ត្រលប់​មក​វិញ​នៅ​ខែ​វិច្ឆិកា ឯណោះ​សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​បារាំង។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩ កីឡាករ​ណា​ ដែល​ស្ដោះ​ទឹកមាត់​ដាក់​គូ​ប្រកួត នឹង​រង​ការ​ពិន័យ​ធ្ងន់ធ្ងរ​ជា​មិន​ខាន៕

ប្រភព៖ eurosport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម