Aubameyang និយាយ​ចំ​ៗ​ថា ខ្លួន​សុខ​ចិត្ត​បដិសេធ​ក្លឹប​ធំ​មក​ពី​លីគ​អេស្ប៉ាញ​ ដើម្បី​តែ​ Arsenal

  • 2020-09-28 13:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ហ្គាបុង Pierre Emerick Aubameyang បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​សុខ​ចិត្ត​បដិសេធ​សំណើ​មក​ពី​ក្លឹប​ជា​ច្រើន​ ជាពិសេស​ក្លឹប Barcelona ដើម្បី​បន្ត​នៅ​ជាមួយ Arsenal។

Auba បាន​និយាយ​ថា៖ " និយាយ​តាម​ត្រង់​ទៅ មាន​សំណើ​ពី​ក្លឹប​ជា​ច្រើន​ ជាពិសេស​មក​ពី​ Barcelona នេះ​ឯង " ។

កីឡាករ​រូប​នេះ​បាន​ប្រាប់​ពី​មូលហេតុ​ធំៗ​ ២ ដែល​សុខ​ចិត្ត​បន្ត​នៅ​ Arsenal។ ទី ១ គឺ​អ្នក​ចាត់ការ​ក្លឹប Arsenal លោក Mikel Arteta ដែល​បញ្ចុះបញ្ចូល​ឲ្យ​នៅ​បន្ត​ជាមួយ​ក្លឹប។

Aubameyang បាន​និយាយ​ថា៖ " គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ចេញ​ពី Arsenal ទៅ​ឈ្នះ​ពាន​នៅ​ក្លឹប​គេ​បាន តែ​ប្រសិន​បើ​នៅ​ត​វិញ ខ្ញុំ​អាច​បន្សល់​ទុក​ស្នាដៃ​នៅ Arsenal '' ។

ចំពោះ​មូលហេតុ​ទី២ វិញ គឺ ដោយ​សារ​តែ​ការ​ស្រលាញ់​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​នៅ​ក្លឹប និង​អ្នក​គាំទ្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Auba បាន​មក​នៅ Arsenal បាន​ជាង ២ឆ្នាំ​ហើយ ដោយ​គេ​លេង​បាន ៨៧ប្រកួត ហើយ​ស៊ុត​បាន ៦៦គ្រាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី