Neymar ជាប់ឈ្មោះក្នុងបញ្ជីអ្នកជំពាក់ពន្ធនៅប្រទេសអេស្ប៉ាញសម្រាប់ឆ្នាំ២០១៩
- 2020-10-01 10:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ជាប់ឈ្មោះក្នុងបញ្ជីអ្នកជំពាក់ពន្ធនៅប្រទេសអេស្ប៉ាញសម្រាប់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar បានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គភាពពន្ធដារអេស្ប៉ាញ ដោយកីឡាកររូបនេះជំពាក់ពន្ធរាជាណាចក្រអឺរ៉ុបមួយនេះចំនួន ៤០.៥លានដុល្លារ។
កីឡាករប្រេស៊ីលរូបនេះមានឈ្មោះនៅលើគេ ក្នុងបញ្ជីខ្មៅ ដែលកត់ត្រាឈ្មោះអ្នកជំពាក់ពន្ធច្រើនជាង ១លានអឺរ៉ូឡើងទៅ។
នេះជាលើកទីមួយហើយ ដែល Neymar ជាប់ឈ្មោះនៅក្នុងបញ្ជីផ្លូវការមួយនេះ ខណៈសារព័ត៌មានអេស្ប៉ាញកាលពីឆ្នាំមុនបានចុះផ្សាយថា កីឡាកររូបនេះបានគេចពន្ធអំឡុងពេលវេលារបស់ខ្លួននៅ Barcelona រយៈពេល ៤ឆ្នាំ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ផ្លូវការថា ចំនួន ៤០.៥លានដុល្លារនេះ ជាការគេចពន្ធនៅពេលណា ឬ ដោយរបៀបណានោះទេ។
កីឡាករបរទេស ដែលលេងនៅអេស្ប៉ាញច្រើនតែត្រូវបានរាជការអេស្ប៉ាញធ្វើការចោទប្រកាន់ ហើយឈានទៅដល់ការកាត់ទោសពាក់ព័ន្ធនឹងរឿងពន្ធនេះ៕